ព្រះត្រៃបិដក ភាគ ៤៧

​នូវ​ការ​ចិញ្ចឹមជីវិត​ខុស​នេះ​ ​របស់​តថាគត​ឡើយ​។​ ​ហេតុ​ទាំង​ ​៤​ ​យ៉ាងនេះ​ ​តថាគត​មិនបាច់​រក្សា​ទេ​។​ ​តថាគត​មិន​មានការ​តិះដៀល​ដោយហេតុ​ ​៣​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​មានធម៌​សំដែង​ល្អ​ហើយ​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​អ្នកណាមួយ​ក្តី​ ​ក្នុង​លោក​ ​នឹង​ចោទចំ​ពោះ​តថាគត​ក្នុង​រឿង​នោះ​ ​ប្រកបដោយ​ហេតុ​ថា​ ​ព្រះអង្គ​មិនមែន​មានធម៌​សំដែង​ដោយ​ល្អ​ ​ដូច្នេះ​ក្តី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ឃើញ​នូវ​និមិត្ត​នុ៎ះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​ ​មិនបាន​ឃើញ​នូវ​និមិត្ត​នុ៎ះហើយ​ ​ក៏​ដល់​នូវ​សេចក្តី​ក្សេមក្សាន្ត​ ​ដល់​នូវ​សេចក្តី​មិន​មាន​ភ័យ​ ​ដល់​នូវ​សេចក្តី​ក្លាហាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សេចក្តី​ប្រតិបត្តិ​ ​ជាទី​ទៅកាន់​ព្រះ​និព្វាន​ ​ដែល​តថាគត​បញ្ញត្ត​ហើយ​ ​ដោយ​ប្រពៃ​ ​ដល់​ពួក​សាវក​របស់​តថាគត​ ​ពួក​សាវក​របស់​តថាគត​ ​ដែល​ប្រតិបត្តិ​តាម​ ​រមែង​មាន​អាសវៈ​អស់ហើយ​ ​បាន​ធ្វើឲ្យ​ជាក់ច្បាស់​ដោយ​បញ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ហើយ​ ​បាន​ដល់​នូវ​ចេ​តោ​វិមុត្តិ​ ​និង​បញ្ញា​វិមុត្តិ​ ​ដែល​មិន​មាន​អាសវៈ​ ​ព្រោះ​អស់​ទៅ​នៃ​អាសវៈ​ទាំងឡាយ​ ​ហើយ​សម្រេចសម្រាន្ត​នៅ​។​ ​សមណៈ​ក្តី​ ​ព្រាហ្មណ៍​ក្តី​ ​ទេវតា​ក្តី​ ​មារ​ក្តី​ ​ព្រហ្ម​ក្តី​ ​អ្នកណាមួយ​ក្តី​ ​ក្នុង​លោក​ ​នឹង​ចោទចំ​ពោះ​តថាគត​ ​ក្នុង​រឿង​នោះ​ ​ប្រកបដោយ​ហេតុ​ថា​ ​
ថយ | ទំព័រទី ១៥៣ | បន្ទាប់
ID: 636854481354684840
ទៅកាន់ទំព័រ៖