ព្រះត្រៃបិដក ភាគ ៤៧
            
        
        
            
            
                
                មិនមានសេចក្តីគោរព កោតក្រែង ក្នុងអប្បមាទៈ មិនមានសេចក្តីគោរពកោតក្រែង ក្នុងបដិសណ្ឋារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលតថាគតបរិនិព្វានហើយ ព្រះសទ្ធម្ម មិនតាំងនៅអស់កាលយូរ។ បពិត្រព្រះអង្គដ៏ចំរើន អ្វីជាហេតុ អ្វីជាបច្ច័យ កាលបើព្រះតថាគតបរិនិព្វានហើយ ព្រះសទ្ធម្ម តាំងនៅអស់កាលយូរបាន។ ម្នាលកិមិលៈ ក្នុងសាសនានេះ កាលបើតថាគតបរិនិព្វានហើយ ពួកភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា មានសេចក្តីគោរពកោតក្រែង ក្នុងព្រះសាស្តា មានសេចក្តីគោរពកោតក្រែង ក្នុងព្រះធម៌ មានសេចក្តីគោរពកោតក្រែងក្នុងព្រះសង្ឃ មានសេចក្តីគោរពកោតក្រែងក្នុងសិក្ខា មានសេចក្តីគោរពកោតក្រែង ក្នុងសមាធិ មានសេចក្តីគោរពកោតក្រែង ក្នុងអប្បមាទៈ មានសេចក្តីគោរពកោតក្រែង ក្នុងបដិសណ្ឋារៈ។ ម្នាលកិមិលៈ នេះជាហេតុ នេះជាបច្ច័យ កាលបើតថាគតបរិនិព្វានហើយ ទើបព្រះសទ្ធម្ម តាំងនៅអស់កាលយូរបាន។
 [៥៧] ម្នាលភិក្ខុទាំងឡាយ ភិក្ខុប្រកបដោយធម៌ ៧ យ៉ាង 
            
            
         
        
            
                ID: 636854481985790937 
                
            
            
                ទៅកាន់ទំព័រ៖