ព្រះត្រៃបិដក ភាគ ៤៧

ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ប្រាកដ​ ​កាលបើ​អ្នកធ្វើ​យ៉ាងនេះ​ ​នឹងអាច​លះ​សេចក្តី​ងងុយ​ងោក​នោះ​បាន​មិនខាន​។​ ​បើ​អ្នកធ្វើ​យ៉ាងនេះ​ហើយ​ ​នៅតែ​លះ​សេចក្តី​ងងុយ​ងោក​នោះ​មិនបានទេ​ ​នែ​មោគ្គល្លាន​ ​ត​ពីនោះ​ទៅ​ ​អ្នក​គប្បី​ស្វាធ្យាយ​នូវ​ធម៌​ដែល​អ្នក​ធ្លាប់​ស្តាប់​ហើយ​ ​ធ្លាប់​រៀនសូត្រ​ហើយ​ ​ដោយ​ពិស្តារ​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ប្រាកដ​ ​កាលបើ​អ្នក​បាន​ធ្វើ​យ៉ាងនេះ​ ​នឹង​លះ​សេចក្តី​ងងុយ​ងោក​នោះ​ ​បាន​មិនខាន​។​ ​កាលបើ​អ្នកធ្វើ​យ៉ាងនេះ​ ​នៅតែ​លះ​សេចក្តី​ងងុយ​ងោក​ ​នោះ​មិនបានទេ​ ​នែ​មោគ្គល្លាន​ ​ត​ពីនោះ​ទៅ​ ​អ្នក​គប្បី​ខ្វៀល​នូវ​ប្រហោងត្រចៀក​ទាំងពីរ​ ​ហើយ​គប្បី​ស្ទាបអង្អែល​ខ្លួន​ដោយដៃ​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ប្រាកដ​ ​កាលបើ​អ្នកធ្វើ​យ៉ាងនេះ​ ​នឹង​លះ​សេចក្តី​ងងុយ​ងោក​នោះ​បាន​មិនខាន​។​ ​បើ​អ្នកធ្វើ​យ៉ាងនេះ​ហើយ​ ​នៅតែ​លះ​សេចក្តី​ងងុយ​ងោក​នោះ​មិនបានទេ​ ​នែ​មោគ្គល្លាន​ ​ត​ពីនោះ​ទៅ​ ​អ្នក​គប្បី​ក្រោក​ពី​អាសនៈ​ ​ហើយ​យក​ទឹក​លាប​ភ្នែក​ ​រួច​គប្បី​ក្រឡេក​មើល​ទិស​ទាំងឡាយ​ ​គប្បី​ក្រឡេក​មើល​ផ្កាយ​នក្ខត្តឫក្ស​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ប្រាកដ​ ​កាលបើ​អ្នក​បាន​ធ្វើ​យ៉ាងនេះ​ ​នឹងអាច​លះ​សេចក្តី​ងងុយ​ងោក​នោះ​បាន​មិនខាន​។​ ​កាលបើ​អ្នក​បាន​ធ្វើ​យ៉ាងនេះ​ ​នៅតែ​លះ​សេចក្តី​ងងុយ​ងោក​នោះ​មិនបានទេ​ ​នែ​មោគ្គល្លាន​ ​ត​ពីនោះ​ទៅ​ ​អ្នក​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​អាលោក​សញ្ញា​ ​(​សេចក្តី​សំគាល់​នូវ​ពន្លឺ​)​ ​
ថយ | ទំព័រទី ១៥៩ | បន្ទាប់
ID: 636854482571474437
ទៅកាន់ទំព័រ៖