ព្រះត្រៃបិដក ភាគ ៤៧

​គប្បី​អធិដ្ឋាន​នូវ​សញ្ញា​ថា​ ​វេលា​ថ្ងៃ​ ​គឺ​អធិដ្ឋាន​ថា​ ​វេលា​ថ្ងៃ​យ៉ាងណា​ ​វេលា​យប់​ ​ក៏​យ៉ាងនោះ​ ​វេលា​យប់​យ៉ាងណា​ ​វេលា​ថ្ងៃ​ ​ក៏​យ៉ាងនោះ​ដែរ​ ​គប្បី​មានចិត្ត​បើក​ស្រឡះ​ដូច្នេះ​ ​មិន​មាន​អ្វី​រួបរឹត​ ​ចំរើន​នូវ​ចិត្ត​ប្រកបដោយ​ពន្លឺ​ ​ហេតុ​នោះ​ ​រមែង​មាន​ជា​ប្រាកដ​ ​កាលបើ​អ្នក​បាន​ធ្វើ​យ៉ាងនេះ​ ​នឹង​លះ​សេចក្តី​ងងុយ​ងោក​នោះ​បាន​មិនខាន​។​ ​កាលបើ​អ្នក​បាន​ធ្វើ​យ៉ាងនេះ​ ​នៅតែ​លះ​សេចក្តី​ងងុយ​ងោក​នោះ​មិនបានទេ​ ​នែ​មោគ្គល្លាន​ ​ត​ពីនោះ​ទៅ​ ​អ្នក​គប្បី​មាន​សេចក្តី​សំគាល់​ ​ក្នុង​ខាងក្រោយ​ ​និង​ខាងមុខ​ ​មាន​ឥន្រ្ទិយ​តាំងនៅ​ខាងក្នុង​ ​មានចិត្ត​មិន​ប្រព្រឹត្តទៅ​ខាងក្រៅ​ ​ហើយ​គប្បី​អធិដ្ឋាន​នូវ​ទី​ចង្រ្កម​ ​ហេតុ​នុ៎ះ​ ​រមែង​មាន​ជា​ប្រាកដ​ ​កាលបើ​អ្នកធ្វើ​យ៉ាងនេះ​ ​នឹង​លះ​សេចក្តី​ងងុយ​ងោក​នោះ​បាន​មិនខាន​។​ ​កាលបើ​អ្នក​បាន​ធ្វើ​យ៉ាងនេះ​ ​នៅតែ​លះ​សេចក្តី​ងងុយ​ងោក​នោះ​មិនបានទេ​ ​នែ​មោគ្គល្លាន​ ​ត​ពីនោះ​ទៅ​ ​អ្នក​គប្បី​សម្រេច​នូវ​សីហ​សេយ្យ​ ​គឺ​ដេក​ដូចជា​សត្វ​សីហៈ​ ​ផ្អៀង​ទៅ​ខាងស្តាំ​ ​គប្បី​តម្រួត​ជើង​ដោយ​ជើង​ ​ជា​អ្នកមាន​សតិ​ ​មានសម្បជញ្ញៈ​ ​គប្បី​ធ្វើ​ទុក​ក្នុងចិត្ត​ ​នូវ​ឧដ្ឋានសញ្ញា​ ​គឺ​សេចក្តី​សំគាល់​ថា​ ​នឹង​ក្រោក​ឡើង​ ​នែ​មោគ្គល្លាន​ ​កាលបើ​អ្នក​ភ្ញាក់​ហើយ​ ​គប្បី​ក្រោក​ឡើង​ឲ្យឆាប់​ ​ដោយ​គិតថា​ ​អាត្មាអញ​ ​នឹង​មិន​ប្រកប​រឿយ​ ​ៗ​ ​នូវ​សេចក្តី​សុខ​ព្រោះ​ការ​ដេក​ ​មិន​ប្រកប​រឿយ​ ​ៗ​ ​នូវ​សេចក្តី​សុខ​ ​ព្រោះ​ការ​ទំ​រេ​ត​ ​
ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 636854482773465990
ទៅកាន់ទំព័រ៖