ព្រះត្រៃបិដក ភាគ ៤៧

​នែ​មោគ្គល្លាន​ ​អ្នក​គប្បី​សិក្សា​យ៉ាងនេះ​ចុះ​ ​នែ​មោគ្គល្លាន​ ​កាលបើ​ពាក្យ​ទាស់ទែង​មាន​ហើយ​ ​ការ​ល្មោភ​និយាយ​ច្រើន​ ​ក៏​ប្រាកដ​ឡើង​ ​កាលបើ​ការ​ល្មោភ​និយាយ​ច្រើន​មាន​ហើយ​ ​សេចក្តី​រាយមាយ​ ​ក៏​ប្រាកដ​ឡើង​ ​កាលបើ​សេចក្តី​រាយមាយ​មាន​ហើយ​ ​សេចក្តី​មិន​សង្រួម​ ​ក៏​ប្រាកដ​ឡើង​ ​កាលបើ​សេចក្តី​មិន​សង្រួម​មាន​ហើយ​ ​ចិត្ត​ក៏​ឆ្ងាយ​អំពី​សមាធិ​។​ ​នែ​មោគ្គល្លាន​ ​តថាគត​ ​មិនបាន​សរសើរ​នូវ​ការ​ជាប់ជំពាក់​ដោយ​វត្ថុ​ទាំងអស់​ ​នែ​មោគ្គល្លាន​ ​ប៉ុន្តែ​តថាគត​ ​មិនមែន​ជា​មិន​សរសើរ​ការ​ជាប់ជំពាក់​ ​ដោយ​វត្ថុ​ទាំងអស់​ទេ​ ​នែ​មោគ្គល្លាន​ ​តថាគត​ ​មិនបាន​សរសើរ​តែ​នូវ​ការ​ជាប់ជំពាក់​ ​ដោយ​គ្រហស្ថ​ ​និង​បព្វជិត​ទាំងឡាយ​ប៉ុណ្ណោះ​ ​ឯ​សេនាសនៈ​ណា​ ​មាន​សំឡេង​តិច​ ​មិន​មាន​សំឡេង​គឹកកង​ ​មាន​ខ្យល់បក់​រហើយ​ ​គួរ​ជាទី​ធ្វើ​នូវ​ការ​កំបាំង​របស់​មនុស្ស​ ​សមគួរ​ដល់​ការ​ពួន​សម្ងំ​ ​តថាគត​ ​រមែង​សរសើរ​នូវ​ការ​ជាប់ជំពាក់​ដោយ​សេនាសនៈ​ ​មាន​សភាព​ដូច្នោះ​។​ ​កាល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​យ៉ាងនេះ​ហើយ​ ​ព្រះ​មហាមោគ្គល្លាន​ដ៏​មាន​អាយុ​ ​ក៏​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ដូច្នេះ​ថា​ ​
ថយ | ទំព័រទី ១៦២ | បន្ទាប់
ID: 636854483130986439
ទៅកាន់ទំព័រ៖