ព្រះត្រៃបិដក ភាគ ៤៧

​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​មានចិត្ត​ផុត​ស្រឡះ​ពិត​ ​ក្នុង​ការ​អស់​ទៅ​នៃ​តណ្ហា​ ​មាន​សេចក្តី​សម្រេច​ដ៏​ទៀង​ ​មាន​សេចក្តី​ក្សេម​ចាក​យោ​គៈ​ដ៏​ទៀង​ ​មាន​ព្រហ្មចារ្យ​ដ៏​ទៀង​ ​មាន​ទីបំផុត​ដ៏​ទៀង​ ​ជា​បុគ្គល​ប្រសើរ​ជាង​ទេវតា​ ​និង​មនុស្ស​ទាំងឡាយ​ ​យ៉ាង​សង្ខេប​ ​តើ​ដោយហេតុ​ប៉ុន្មាន​ហ្ន៎​។​ ​នែ​មោគ្គល្លាន​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​មានការ​ចេះដឹង​ថា​ ​ធម៌​ទាំងអស់​ ​មិន​គួរ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ប្រកាន់​មាំ​ឡើយ​ ​នែ​មោគ្គល្លាន​ ​ភិក្ខុ​មានការ​ចេះដឹង​នុ៎ះ​ថា​ ​ធម៌​ទាំងអស់​ ​មិន​គួរ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ប្រកាន់​មាំ​ ​យ៉ាងនេះ​ឡើយ​។​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ ​នូវ​ធម៌​ទាំងអស់​ ​លុះ​ដឹង​ច្បាស់​នូវ​ធម៌​ទាំងអស់​ហើយ​ ​ក៏​កំណត់​ដឹង​នូវ​ធម៌​ទាំងអស់​ ​លុះ​កំណត់​ដឹង​ ​នូវ​ធម៌​ទាំងអស់​ហើយ​ ​ក៏​ទទួល​នូវ​វេទនា​ណាមួយ​ ​គឺ​វេទនា​ជា​សុខ​ ​ឬ​ជា​ទុក្ខ​ ​ឬមិន​មែន​ជា​ទុក្ខ​មិនមែន​ជា​សុខ​។​ ​ភិក្ខុ​នោះ​ ​ជា​អ្នក​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ទៀង​ ​ក្នុង​វេទនា​ទាំងនោះ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​ការប្រាសចាក​តម្រេក​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​ការ​រំលត់ទុក្ខ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​កិរិយា​លះបង់​។​ ​កាល​ភិក្ខុ​នោះ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​ថា​ ​មិន​ទៀង​ ​ក្នុង​វេទនា​ទាំងនោះ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​ការប្រាសចាក​តម្រេក​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​ការ​រំលត់ទុក្ខ​ ​ពិចារណា​ឃើញ​រឿយ​ ​ៗ​ ​នូវ​កិរិយា​លះបង់​ ​
ថយ | ទំព័រទី ១៦៣ | បន្ទាប់
ID: 636854483301076167
ទៅកាន់ទំព័រ៖