ព្រះត្រៃបិដក ភាគ ៤៧
ក៏លែងប្រកាន់មាំ នូវវត្ថុណាមួយក្នុងលោក កាលបើមិនប្រកាន់មាំហើយ រមែងមិនតក់ស្លុត កាលបើមិនតក់ស្លុតហើយ ក៏រមែងបរិនិព្វានដោយពិត (ភិក្ខុនោះ) ដឹងច្បាស់ថា ជាតិអស់ហើយ ព្រហ្មចរិយធម៌ អាត្មាអញបានអប់រំហើយ សោឡសកិច្ច អាត្មាអញ បានធ្វើសេ្រចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ ។ ម្នាលមោគ្គល្លាន ភិក្ខុមានចិត្តផុតស្រឡះ ព្រោះធ្វើធម៌នោះ ឲ្យជាអារម្មណ៍ ក្នុងការអស់ទៅនៃតណ្ហា មានសេចក្តីសម្រេចដ៏ទៀង មានសេចក្តីក្សេមចាកយោគៈដ៏ទៀង មានព្រហ្មចារ្យដ៏ទៀង មានទីបំផុតដ៏ទៀង ជាបុគ្គលប្រសើរជាងទេវតា និងមនុស្សទាំងឡាយ យ៉ាងសង្ខេប ដោយហេតុដូច្នេះឯង។
[៥៩] ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ កុំខ្លាចនូវបុណ្យឡើយ ម្នាលភិក្ខុទាំងឡាយ ពាក្យថា បុណ្យនេះ ជាឈ្មោះនៃសេចក្តីសុខ។ ម្នាលភិក្ខុទាំងឡាយ តថាគតដឹងច្បាស់ថា តថាគតបានចំរើនមេត្តាចិត្ត ដែលជាទីប្រាថ្នា ជាទីត្រេកអរ ជាទីគាប់ចិត្ត ជាផលដែលបុគ្គលទទួលរឿយ ៗ អស់ឆ្នាំ ៧ ជាយូរអង្វែង លុះតថាគតចំរើននូវមេត្តចិត្តអស់ឆ្នាំ ៧ ហើយ ក៏មិនបានមកកាន់លោកនេះទៀត អស់សំវដ្តកប្ប និងវិវដ្តកប្ប ៧ ម្នាលភិក្ខុទាំងឡាយ កាលដែលលោកវិនាសទៅ
ID: 636854483502317678
ទៅកាន់ទំព័រ៖