ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​បានឃើញ​នូវ​ផល​នៃ​បុណ្យ​ ​ជាកុសល​ហើយ​ ​ក៏បាន​ប្រាប់​ពួក​សត្វ​អ្នក​ស្វែងរក​នូវ​សេចក្តី​សុខ​ ​ហើយ​ចំរើន​នូវ​មេ​ត្ត​ចិត្ត​ ​អស់​ ​៧​ ​ឆ្នាំ​ ​មិនបាន​មកកាន់​លោក​នេះ​ទៀត​ ​អស់​សំ​វដ្ត​កប្ប​ ​និង​វិ​វដ្ត​កប្ប​ ​៧​ ​ដង​ ​កាលដែល​លោកវិនាស​ ​តថាគត​ទៅ​កើត​ ​ក្នុង​អាភស្សរ​ព្រហ្ម​ ​កាលដែល​លោក​ចំរើន​ ​តថាគត​ ​ចូល​ទៅកាន់​ព្រហ្មលោក​ដែល​សូន្យ​ ​ក្នុង​កាលនោះ​ ​តថាគត​ ​បាន​ជាម​ហា​ព្រហ្ម​ ​ជា​អ្នកធ្វើ​ព្រហ្ម​ឯទៀត​ ​ឲ្យ​លុះ​ក្នុង​អំណាច​នៃ​ខ្លួន​អស់​ ​៧​ ​ដង​ ​បាន​ជា​ស្តេច​នៃ​ទេវតា​ ​ជាកំពូល​នៃ​ទេញ្ត​អស់​ ​៣៦​ ​ដង​ ​បាន​ជា​ស្តេច​ចក្រពត្តិ​ ​ជាធំ​ក្នុង​ជម្ពូទ្វីប​។​ ​បាន​ជា​ក្សត្រ​ដែល​បាន​មុទ្ធាភិសេក​ ​ជា​អធិបតី​របស់​មនុស្ស​ ​បាន​ឈ្នះ​នូវ​ផែនដី​នេះ​ដោយ​ធម៌​ ​មិនបាច់​ប្រើ​អាជ្ញា​ ​មិនបាច់​ប្រើ​គ្រឿង​សស្រ្តា​ ​មិនបាច់​កំហែងកំហល់​ទេ​ ​បាន​ប្រៀនប្រដៅ​ដោយ​ធម៌​ដ៏​ស្មើ​ ​ហើយ​បាន​សោយរាជ​សម្បត្តិ​នោះ​ ​លើ​មណ្ឌល​នៃ​ផែនដី​នេះ​ដោយ​ធម៌​ ​តែង​បាន​កើត​ក្នុង​ត្រកូល​ស្តុកស្តម្ភ​ ​មានទ្រព្យ​ច្រើន​ ​មាន​ភោគៈ​ច្រើន​ ​បរិបូណ៌​ដោយ​កាម​ទាំងពួង​ផង​ ​ដោយ​រតនៈ​ទាំង​ ​៧​ ​ផង​ ​
ថយ | ទំព័រទី ១៦៦ | បន្ទាប់
ID: 636854483885399589
ទៅកាន់ទំព័រ៖