ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​គហបតី​ ​មនុស្ស​ទាំងឡាយ​ ​មាន​សំឡេង​ហ៊ោកញ្ជ្រៀវ​ ​ក្នុង​លំនៅ​នៃ​អ្នក​ ​ទំនង​ដូច​ជាញ្រន​សន្ទូច​ចាប់ត្រី​ ​ដូចម្តេច​ហ្ន៎​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​នាង​សុជាតា​នេះ​ ​ជា​ឃរ​សុណ្ហា​ ​(​កូនប្រសា​ស្រ្តី​ក្នុង​ផ្ទះ​)​ ​ខ្ញុំ​ព្រះអង្គ​បាន​នាំមក​អំពី​ត្រកូល​ស្តុកស្តម្ភ​ ​នាង​សុជាតា​នោះ​ ​មិន​អើពើ​នឹង​ឪពុកក្មេក​ ​មិន​អើពើ​នឹង​ម្តាយក្មេក​ ​មិន​អើពើ​នឹង​ស្វាមី​ ​ទាំង​មិនបាន​ធ្វើ​សក្ការ​ ​មិនបាន​គោរព​ ​មិនបាន​រាប់អាន​ ​មិនបាន​បូជា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​ ​លំដាប់នោះ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហៅ​នាង​សុជាតា​ ​ជា​ឃរ​សុណ្ហា​ថា​ ​ម្នាលនាង​សុជាតា​ ​ចូរ​នាង​មកនេះ​។​ ​នាង​សុជាតា​ ​ជា​ឃរ​សុណ្ហា​ ​បាន​ទទួល​ព្រះពុទ្ធដីកា​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​លុះ​នាង​សុជាតា​ ​ជា​ឃរ​សុណ្ហា​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាលនាង​សុជាតា​ ​ភរិយា​របស់​បុរស​នេះ​ ​មាន​ ​៧​ ​ពួក​។​ ​ភរិយា​ ​៧​ ​ពួក​ ​តើ​ដូចម្តេច​ខ្លះ​។​ ​គឺ​ ​វធ​សមា​ភរិយា​ ​(​ភរិយា​ស្មើដោយ​អ្នកសម្លាប់​)​ ​១​ ​ចោរ​សមា​ភរិយា​ ​(​ភរិយា​ស្មើដោយ​ចោរ​)​ ​១​ ​អយ្យ​សមា​ភរិយា​ ​(​ភរិយា​ស្មើដោយ​ម្ចាស់​)​ ​១​ ​
ថយ | ទំព័រទី ១៦៨ | បន្ទាប់
ID: 636854484425080457
ទៅកាន់ទំព័រ៖