ព្រះត្រៃបិដក ភាគ ៤៧

 ​[​១៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រៀប​ដូច​អ្នក​មុជទឹក​ ​ក្នុង​លោក​នេះ​ ​មាន​ ​៧​ ​ពួក​។​ ​៧​ ​ពួក​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​មុជ​ទៅ​ហើយ​ ​ក៏​មុជ​បាត់​ទៅ​តែម្តង​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ងើប​ធ្ងោល​ ​ហើយ​មុជ​ចុះទៅ​វិញ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ងើប​ធ្ងោល​ ​ហើយ​ឈរ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ងើប​ធ្ងោល​ ​ហើយ​ក្រឡេក​ ​រមិលមើល​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ងើប​ធ្ងោល​ ​ហើយ​ហែល​ឆ្លង​ទៅ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ងើប​ធ្ងោល​ ​ហើយ​បាន​ដល់​ ​នូវ​ទីពឹង​ ​ហើយ​ឈរ​នៅ​ ​១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ជា​ព្រាហ្មណ៍​ ​ក្នុង​លោក​នេះ​ ​ងើប​ធ្ងោល​ ​ហើយ​ឆ្លង​ទៅដល់​ត្រើយ​ ​ហើយ​ឈរ​នៅលើគោក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ជា​ ​អ្នក​មុជ​ហើយ​ ​ក៏​មុជ​បាត់​ទៅ​តែម្តង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រកបដោយ​អកុសលធម៌​ខ្មៅ​សុទ្ធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​អ្នក​មុជ​ទៅ​ហើយ​ ​ក៏​មុជ​បាត់​ទៅ​តែម្តង​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ងើប​ធ្ងោល​ ​ហើយ​មុជ​ទៅវិញ​ ​តើ​ដូចម្តេច​។​ ​
ថយ | ទំព័រទី ១៧ | បន្ទាប់
ID: 636854451030390390
ទៅកាន់ទំព័រ៖