ព្រះត្រៃបិដក ភាគ ៤៧

​ស្រ្តី​ណា​ជា​ភរិយា​នៃ​បុរស​ ​មាន​សភាព​ដូច្នេះ​ ​ស្រ្តី​នោះ​ហៅថា​ ​វធកា​ភរិយា​។​ ​ស្វាមី​នៃ​ស្រ្តី​ ​បាន​នូវ​ទ្រព្យ​ណា​ ​ហើយ​ដំ​កល់​ទុក​ ​ដើម្បី​ធ្វើ​នូវ​សិល្បៈ​ក្តី​ ​នូវ​ជំនួញ​ក្តី​ ​នូវ​កសិកម្ម​ក្តី​ ​ស្ត្រី​នោះ​ ​ប្រាថ្នា​ដើម្បី​លួច​កិប​យក​នូវ​ទ្រព្យ​ ​សូម្បី​បន្តិចបន្តួច​អំពី​ទ្រព្យ​នោះ​ ​ស្ត្រី​ណា​ ​ជា​ភរិយា​នៃ​បុរស​ ​មាន​សភាព​ដូច្នេះ​ ​ស្រ្តី​នោះ​ ​ហៅថា​ ​ចោរី​ភរិយា​។​ ​ស្ត្រី​មិន​មាន​សេចក្តី​ប្រាថ្នា​ ​នឹង​ធ្វើ​នូវ​ការងារ​ ​ជា​អ្នក​ខ្ជិលច្រអូស​ ​ស៊ី​ច្រើន​ ​រឹងរូស​ ​កាច​ ​ពោល​នូវ​ពាក្យ​អាក្រក់​ ​ប្រព្រឹត្ត​គ្រប​សង្កត់​នូវ​ស្វាមី​ ​ដែល​មាន​ព្យាយាម​ ​ប្រឹងប្រែង​ ​ស្ត្រី​ណា​ ​ជា​ភរិយា​នៃ​បុរស​មាន​សភាព​ដូច្នេះ​ ​ស្ត្រី​នោះ​ ​ហៅថា​ ​អយ្យា​ភរិយា​។​ ​ស្ត្រី​ណា​ ​មាន​សេចក្តី​អនុគ្រោះ​នូវ​ប្រយោជន៍​សព្វ​ ​ៗ​កាល​ ​ចេះ​រក្សា​ប្តី​ ​ដូចជា​មាតា​រក្សា​កូន​ ​ទាំង​រក្សា​នូវ​ទ្រព្យ​ដែល​ស្វាមី​នោះ​ ​បាន​មក​អំពី​ទីនោះ​ ​ៗ​ ​ស្រ្តី​ណា​ជា​ភរិយា​នៃ​បុរស​ ​មាន​សភាព​ដូច្នេះ​ ​ស្រ្តី​នោះ​ ​ហៅថា​ ​មាតា​ភរិយា​។​ ​
ថយ | ទំព័រទី ១៧០ | បន្ទាប់
ID: 636854484894887328
ទៅកាន់ទំព័រ៖