ព្រះត្រៃបិដក ភាគ ៤៧

​ភរិយា​ណា​ ​ក្នុង​លោក​នេះ​ ​ដែល​ហៅថា​ ​វធកា​ក្តី​ ​ហៅថា​ ​ចោរី​ក្តី​ ​ហៅថា​ ​អយ្យា​ក្តី​ ​ភរិយា​ទាំងនោះ​ ​មាន​សភាព​ជា​ស្ត្រី​ទ្រុស្តសីល​ ​រឹងរូស​ ​មិន​មាន​សេចក្តី​គោរព​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅកាន់​នរក​។​ ​ភរិយា​ណា​ ​ក្នុង​លោក​នេះ​ ​ដែល​ហៅថា​មាតា​ក្តី​ ​ភគិនី​ក្តី​ ​ស​ខី​ក្តី​ ​ទាសី​ក្តី​ ​ភរិយា​ទាំងនោះ​ ​ជា​ស្រ្តី​សង្រួម​អស់កាលជាយូរអង្វែង​ ​ព្រោះ​តាំងនៅ​ក្នុង​សីលធម៌​ ​លុះ​បែកធ្លាយ​រាង​ ​កាយ​ស្លាប់​ទៅ​ ​រមែង​ទៅកាន់​សុគតិ​។​

 ម្នាលនាង​សុជាតា​ ​នេះ​ជា​ភរិយា​របស់​បុរស​ ​៧​ ​ពួក​ ​បណ្តា​ភរិយា​ ​ទាំង​ ​៧​ ​ពួក​នោះ​ ​នាង​តើ​ជា​ភរិយា​ដូចម្តេច​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សូម​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​សំគាល់​ទុក​នូវ​ខ្ញុំ​ព្រះអង្គ​ ​ថា​ជា​ភរិយា​ស្មើដោយ​ទាសី​របស់​ស្វាមី​ ​ចាប់​ដើម​អំពី​ថ្ងៃនេះ​តទៅ​។​
 [​៦១​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​៧​ ​យ៉ាងនេះ​ ​ជាទី​ត្រេកអរ​នៃ​សត្រូវ​ ​ជាហេតុ​នៃ​សត្រូវ​ ​រមែង​មកកាន់​ស្ត្រីភាព​ ​ឬ​បុរិសភាព​ដែល​មាន​សេចក្តី​ក្រោធ​។​ ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្រូវ​ក្នុង​លោក​នេះ​ ​រមែង​ប្រាថ្នា​នូវ​ហេតុ​យ៉ាងនេះ​ ​ដល់​សត្រូវ​ថា​ ​ឱ​ហ្ន៎​ ​សូមឲ្យ​បុគ្គល​នេះ​ ​មាន​វណ្ណៈ​អាក្រក់​។​ ​
ថយ | ទំព័រទី ១៧២ | បន្ទាប់
ID: 636854485650570551
ទៅកាន់ទំព័រ៖