ព្រះត្រៃបិដក ភាគ ៤៧
រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរដល់សត្រូវ ព្រោះវណ្ណៈទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ (កាលបើ) មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ បុរសបុគ្គលនោះ ទុកជាងូតស្អាត លាបស្រឡាបល្អ បានកោរសក់ និងពុកមាត់ ហើយស្លៀកសំពត់មានពណ៌ ស ក៏មែនពិតហើយ ប៉ុន្តែបុរសបុគ្គលនោះ ឈ្មោះថា មានវណ្ណៈអាក្រក់ ជាអ្នកមានសេចក្តីក្រោធគ្របសង្កត់។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ធម៌ទី ១ ជាទីត្រេកអរនៃសត្រូវ ជាហេតុនៃសត្រូវ រមែងមកកាន់ស្ត្រីភាព ឬបុរិសភាពដែលមានសេចក្តីក្រោធ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត សត្រូវ រមែងប្រាថ្នានូវហេតុយ៉ាងនេះ ដល់សត្រូវថា ឱហ្ន៎ សូមឲ្យបុគ្គលនេះ ដេកជាទុក្ខ។ រឿងនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ សត្រូវ រមែងមិនត្រេកអរ ក្នុងការដេកជាសុខរបស់សត្រូវទេ ម្នាលភិក្ខុទាំងឡាយ បុរសបុគ្គលនេះ មានសេចក្តីក្រោធ មានសេចក្តីក្រោធគ្របសង្កត់ មានសេចក្តីក្រោធរួបរឹតហើយ
ID: 636854485823020414
ទៅកាន់ទំព័រ៖