ព្រះត្រៃបិដក ភាគ ៤៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សត្រូវ​ ​រមែង​ប្រាថ្នា​យ៉ាងនេះ​ ​ដល់​សត្រូវ​ថា​ ​ឱ​ហ្ន៎​ ​សូមឲ្យ​បុគ្គល​នេះ​ ​កុំ​មានយស​ឡើយ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្រូវ​ ​រមែង​មិន​ត្រេកអរ​ដល់​សត្រូវ​ ​ព្រោះ​មានយស​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​បុគ្គល​នេះ​ ​មាន​សេចក្តី​ក្រោធ​ ​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​មាន​សេចក្តី​ក្រោធ​រួបរឹត​ហើយ​ ​យស​ណា​ ​របស់​បុគ្គល​នោះ​ ​ដែល​បាន​មក​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​(​កាលបើ​)​ ​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ហើយ​ ​ក៏​រមែង​ភ្លាត់​ចេញ​ចាក​យស​នោះ​មិនខាន​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជា​ធម៌​ទី​ ​៥​ ​ដែល​ជាទី​ត្រេកអរ​នៃ​សត្រូវ​ ​ជាហេតុ​នៃ​សត្រូវ​ ​រមែង​មកកាន់​ស្រ្តី​ភាព​ ​ឬ​បុរិសភាព​ដែល​មាន​សេចក្តី​ក្រោធ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​សត្រូវ​ ​រមែង​ប្រាថ្នា​យ៉ាងនេះ​ ​ដល់​សត្រូវ​ថា​ ​ឱ​ហ្ន៎​ ​សូមឲ្យ​បុគ្គល​នេះ​ ​កុំ​មាន​មិត្ត​ឡើយ​។​ ​រឿង​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្រូវ​ ​រមែង​មិន​ត្រេកអរ​ដល់​សត្រូវ​ ​ព្រោះ​មាន​មិត្ត​ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​បុគ្គល​នេះ​ ​មាន​សេចក្តី​ក្រោធ​ ​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​ ​មាន​សេចក្តី​ក្រោធ​រួបរឹត​ហើយ​ ​ពួក​មិត្ត​ ​អាមាត្យ​ ​ញាតិ​ ​សាលោហិត​ណា​ ​របស់​បុរស​បុគ្គល​នោះ​ ​ពួក​ជន​ទាំងនោះ​ ​រមែង​វៀរបង់​នូវ​បុរស​បុគ្គល​ ​ដែល​មាន​សេចក្តី​ក្រោធ​គ្រប​សង្កត់​នោះ​ ​អំពី​ចម្ងាយ​។​
ថយ | ទំព័រទី ១៧៦ | បន្ទាប់
ID: 636854486488438474
ទៅកាន់ទំព័រ៖