ព្រះត្រៃបិដក ភាគ ៤៧

​បុគ្គល​អ្នក​ក្រោធ​ ​បៀតបៀន​នូវ​បុគ្គល​ណា​ ​កាល​ធ្វើ​នូវ​អំពើអាក្រក់​ ​ហាក់ដូចជា​អំពើល្អ​ ​បុគ្គល​អ្នក​ក្រោធ​នោះ​ ​កាលបើ​សេចក្តី​ក្រោធ​ប្រាស​ចេញ​ហើយ​ ​រមែង​ក្តៅក្រហាយ​ ​ជា​ខាងក្រោយ​ ​ដូចជា​ត្រូវ​ភ្លើង​ឆេះ​។​ ​សេចក្តី​ក្រោធ​ ​ឆួល​ឡើង​ក្នុង​វេលា​ណា​ ​មាណព​ទាំងឡាយ​ ​ខឹង​ក្នុង​វេលា​ ​ណា​ ​រមែង​សំដែង​នូវ​មុខក្រញូវ​ជា​ដម្បូង​ ​ក្នុង​វេលា​នោះ​ ​ដូច​ភ្លើង​កាល​បង្ហុយ​នូវ​ផ្សែង​។​ ​បុគ្គល​នោះ​ ​មិន​មាន​ហិរិ​ ​មិន​មាន​ឱ​ត​ប្បៈ​ ​មិន​មាន​សេចក្តី​គោរព​ឡើយ​ ​បុគ្គល​ ​ត្រូវ​សេចក្តី​ក្រោធ​គ្រប​សង្កត់​ហើយ​ ​រមែង​រក​ទីពឹង​បន្តិចបន្តួច​គ្មាន​។​ ​កម្ម​ទាំងឡាយ​ណា​ ​ជាទី​តាំង​នៃ​សេចក្តី​ក្តៅក្រហាយ​ ​ក៏​រមែង​ឆ្ងាយ​អំពី​ធម៌​ ​តថាគត​ ​នឹង​សំដែង​ប្រាប់​នូវ​កម្ម​ទាំងនោះ​ ​ចូរ​អ្នក​ទាំងឡាយ​ ​ចាំ​ស្តាប់​នូវ​ធម៌​នោះ​ ​តាម​សេចក្តី​ពិត​។​ ​បុគ្គល​ក្រោធ​ ​សម្លាប់​នូវ​បិតា​ ​ក៏​មាន​ ​បុគ្គល​ក្រោធ​ ​សម្លាប់​នូវ​មាតា​របស់​ខ្លួន​ក៏​មាន​ ​បុគ្គល​ក្រោធ​ ​សម្លាប់​នូវ​ខីណាសវ​ព្រាហ្មណ៍​ក៏​មាន​ ​បុគ្គល​ក្រោធ​ ​សម្លាប់​នូវ​បុថុជ្ជន​ក៏​មាន​។​ ​បុរស​ដែល​មាតា​ណា​ចិញ្ចឹម​ហើយ​ ​បានឃើញ​ច្បាស់​នូវ​លោក​នេះ​ ​បុថុជ្ជន​ដែល​ក្រោធ​ ​រមែង​សម្លាប់​នូវ​មាតា​ ​ដែល​ឲ្យ​នូវ​ជីវិត​នោះ​ក៏​មាន​។​ ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់
ID: 636854487092203008
ទៅកាន់ទំព័រ៖