ព្រះត្រៃបិដក ភាគ ៤៧
            
        
        
            
            
                
                សត្វទាំងនោះ មានខ្លួនជាឧបមា ព្រោះខ្លួនជាទីស្រឡាញ់ដ៏ឧត្តម បុគ្គលក្រោធ ដែលជ្រប់ទៅក្នុងរូបផ្សេង ៗ រមែងសម្លាប់នូវខ្លួនដោយហេតុផ្សេង ៗ។ ពួកជនដែលជ្រប់ទៅ (ក្នុងរូបផ្សេង ៗ) ហើយ រមែងសម្លាប់ខ្លួនដោយដាវ ទំពាស៊ីនូវថ្នាំពិស ចងកសម្លាប់ ទម្លាក់ខ្លួនក្នុងជ្រោះភ្នំ។ ជនទាំងឡាយ កាលធ្វើនូវអំពើ ជាហេតុនាំឲ្យសាបសូន្យ ចាកសេចក្តីចំរើនផង ជាហេតុនឹងសម្លាប់ខ្លួនផង រមែងមិនបានដឹងខ្លួនទេ បុគ្គលដែលមានសេចក្តីក្រោធ កើតឡើងហើយ រមែងវិនាសមិនខាន។ អន្ទាក់ គឺសេចក្តីស្លាប់នេះ ជាគុហា ជាទីអាស្រ័យនៅ ដោយសភាពនៃសេចក្តីក្រោធ ដោយប្រការដូច្នេះ បុគ្គលគួរផ្តាច់ផ្តិលនូវសេចក្តីក្រោធនោះចេញ ដោយទមៈបញ្ញា ព្យាយាម និងមគ្គសម្មាទិដ្ឋិ បណ្ឌិតគប្បីផ្តាច់ផ្តិល នូវអកុសលមួយ ៗ។ បុគ្គលគប្បីសិក្សានូវធម៌ទាំងឡាយ ដូច្នេះថា យើងទាំងឡាយ កុំមានមុខក្រញូវឡើយ។ 
             
            
         
        
            
                ID: 636854487295704647 
                
            
            
                ទៅកាន់ទំព័រ៖