ព្រះត្រៃបិដក ភាគ ៤៧
កាលបើអ្នកមិនមានសេចក្តីក្រោធ មិនមានសេចក្តីប៉ុនប៉ង មិនមានសេចក្តីលោភ មិនមានសេចក្តីខ្វល់ខ្វាយ មានខ្លួនទូន្មានហើយ សម្លាប់បង់នូវសេចក្តីក្រោធហើយ នឹងបានជាអនាសវបុគ្គល បរិនិព្វានពុំខាន។
ចប់ អព្យាកតវគ្គ ទី១។
ឧទ្ទាននៃអព្យាកតវគ្គនោះគឺ
និយាយអំពីវត្ថុ ដែលគេមិនបានពោល ១ អំពីញាណគតិរបស់បុរស ១ អំពីភិក្ខុឈ្មោះតិស្សៈ ១ អំពីសេនាបតី ឈ្មោះសីហៈ ១ អំពីហេតុដែលព្រះដ៏មានព្រះភាគ មិនបាច់រក្សា ជាគំរប់ប្រាំ អំពីព្រះកិមិលៈ ១ អំពីភរិយា ៧ ពួក ១ អំពីសេចក្តីក្រោធ ១។
ID: 636854487588131373
ទៅកាន់ទំព័រ៖