ព្រះត្រៃបិដក ភាគ ៤៧
មហាវគ្គ
[៦២] ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈ មិនមានឥន្រ្ទិយសំវរៈនៃបុគ្គលអ្នកវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានហេតុសាបសូន្យ កាលបើឥន្រ្ទិយសំវរៈមិនមាន សីលនៃបុគ្គលអ្នកវិបត្តិចាកឥន្រ្ទិយសំវរៈ ឈ្មោះថា មានហេតុសាបសូន្យ កាលបើសីលមិនមាន សម្មាសមាធិនៃបុគ្គលអ្នកវិបត្តិចាកសីល ឈ្មោះថា មានហេតុសាបសូន្យ កាលបើសម្មាសមាធិមិនមាន យថាភូតញ្ញាណទស្សនៈនៃបុគ្គលអ្នកវិបត្តិចាកសម្មាសមាធិ ឈ្មោះថា មានហេតុសាបសូន្យ កាលបើយថាភូតញ្ញាណទស្សនៈ មិនមាន និព្វិទាវិរាគៈនៃបុគ្គលអ្នកវិបត្តិចាកយថាភូតញ្ញាណទស្សនៈ ឈ្មោះថា មានហេតុសាបសូន្យ កាលបើនិព្វិទាវិរាគៈមិនមាន វិមុត្តិញ្ញាណទស្សនៈនៃបុគ្គលអ្នកវិបត្តិចាកនិព្វិទាវិរាគៈ ឈ្មោះថា មានហេតុសាបសូន្យ។ ម្នាលភិក្ខុទាំងឡាយ ដូចជាដើមឈើដែលវិបត្តិចាកមែក និងស្លឹក ក្រមរនៃឈើនោះក្តី ក៏មិនសូវបរិបូណ៌ សំបកក្តី ស្រាយក្តី ខ្លឹមក្តី ក៏មិនសូវបរិបូណ៌ យ៉ាងណាមិញ ម្នាលភិក្ខុទាំងឡាយ កាលបើហិរិ និងឱត្តប្បៈ មិនមាន ឥន្រ្ទិយសំវរៈនៃបុគ្គលអ្នកវិបត្តិចាកហិរិ និងឱត្តប្បៈ ឈ្មោះថា មានហេតុសាបសូន្យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។
ID: 636854487862797083
ទៅកាន់ទំព័រ៖