ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ហិរិ​ ​និង​ឱត្តប្បៈ​មាន​ ​ឥន្រ្ទិយ​សំវរៈ​នៃ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​ ​កាលបើ​ឥន្ទ្រិយសំវរៈ​ ​មាន​ ​សីល​នៃ​បុគ្គល​អ្នក​បរិបូណ៌​ ​ដោយ​ឥន្រ្ទិយ​សំវរៈ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​ ​កាលបើ​សីល​មាន​ ​សម្មាសមាធិ​នៃ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សីល​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​ ​កាលបើ​សម្មាសមាធិ​ ​មាន​ ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​នៃ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​សម្មាសមាធិ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​ ​កាលបើ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​ ​និ​ព្វិ​ទា​វិ​រាគៈ​នៃ​បុគ្គល​អ្នក​បរិបូណ៌​ ​ដោយ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​ ​កាលបើ​និ​ព្វិ​ទា​វិ​រាគៈ​ ​មាន​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​នៃ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​និ​ព្វិ​ទា​វិ​រាគៈ​ ​ឈ្មោះថា​ ​បរិបូណ៌​ដោយហេតុ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូចជា​ដើមឈើ​ ​ដែល​បរិបូណ៌​ដោយ​មែក​ ​និង​ស្លឹក​ ​ក្រមរ​នៃ​ឈើ​នោះ​ក្តី​ ​ក៏​បរិបូណ៌​ ​សំបក​ក្តី​ ​ស្រាយ​ក្តី​ ​ខ្លឹម​ក្តី​ ​ក៏​បរិបូណ៌​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ហិរិ​ ​និង​ឱត្តប្បៈ​ ​មាន​ ​ឥន្ទ្រិយសំវរៈ​នៃ​បុគ្គល​អ្នក​បរិបូណ៌​ដោយ​ហិរិ​ ​និង​ឱត្តប្បៈ​ ​ឈ្មោះថា​ ​បរិបូណ៌​ ​ដោយហេតុ​។​បេ​។​ ​វិមុត្តិ​ញ្ញាណ​ទស្សនៈ​ ​ក៏​យ៉ាងនោះ​ដែរ​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់
ID: 636854488039737203
ទៅកាន់ទំព័រ៖