ព្រះត្រៃបិដក ភាគ ៤៧
[៦៣] សម័យមួយ ព្រះដ៏មានព្រះភាគ កាលគង់នៅក្នុងអម្ពបាលិវន ទៀបក្រុងវេសាលី។ ក្នុងទីនោះឯង ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ហៅពួកភិក្ខុថា ម្នាលភិក្ខុទាំងឡាយ។ ពួកភិក្ខុទាំងនោះ ទទួលស្តាប់ព្រះពុទ្ធដីកា នៃព្រះដ៏មានព្រះភាគថា ព្រះករុណា ព្រះអង្គ។ ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ដូច្នេះថា ម្នាលភិក្ខុទាំងឡាយ សង្ខារ
(១) ទាំងឡាយ មិនទៀងទាត់ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួន ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះ ចាកសង្ខារទាំងពួង ម្នាលភិក្ខុទាំងឡាយ ដូចយ៉ាងស្តេចភ្នំឈ្មោះសិនេរុ ទទឹង ៨ ម៉ឺន ៤ ពាន់យោជន៍ បណ្តោយ ៨ ម៉ឺន ៤ ពាន់យោជន៍ លិចចុះក្នុងមហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍ ផុសឡើងអំពីមហាសមុទ្រ ៨ ម៉ឺន ៤ ពាន់យោជន៍។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលភ្លៀងមិនបង្អោរចុះ អស់ច្រើនឆ្នាំ ច្រើនរយឆ្នាំ ច្រើនពាន់ឆ្នាំ ច្រើនសែនឆ្នាំ
(១) សង្ខារដែលមានចិត្តគ្រប់គ្រង និងសង្ខារដែលមិនមានចិត្តគ្រប់គ្រង។ អដ្ឋកថា។
ID: 636854488380946719
ទៅកាន់ទំព័រ៖