ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ កាលបើភ្លៀងមិនបង្អោរចុះ ពីជគាម ភូតគាម ឈើជាថ្នាំ ស្មៅ និងឈើជាធំ ក្នុងព្រៃណាមួយ ពីជគាម ភូតគាម និងឈើជាថ្នាំ ស្មៅ និងឈើជាធំ ក្នុងព្រៃទាំងនោះ នឹងស្វិត ស្ងួត មិនកើតឡើង។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនខ្ជាប់ខ្ជួនយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនឋិតថេរយ៉ាងនេះ ម្នាលភិក្ខុទាំងឡាយ ហេតុនោះ បុគ្គលគួរនឿយណាយ គួរធុញទ្រាន់ គួររួចស្រឡះ ចាកសង្ខារទាំងពួង។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគំរប់ពីរ កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យ ជាគំរប់ពីរ កើត ប្រាកដហើយ ស្ទឹងតូចទាំងឡាយ បារាយណ៍ទឹកតូចទាំងឡាយណាមួយ ស្ទឹង និងបារាយណ៍តូចទាំងអស់នោះ នឹងគោក រីងស្ងួត មិនមានប្រាកដ។ ម្នាលភិក្ខុទាំងឡាយ សង្ខារទាំងឡាយ មិនទៀងយ៉ាងនេះ… គួររួចស្រឡះ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលព្រះអាទិត្យ ជាគំរប់បី កើតប្រាកដ ដោយអំណឹះនៃកាលដ៏វែងម្តង ៗ។ ម្នាលភិក្ខុទាំងឡាយ លុះព្រះអាទិត្យជាគំរប់បី កើតមានប្រាកដ ទន្លេធំទាំងឡាយណា គឺទន្លេគង្គា យមុនា
ID: 636854488556266747
ទៅកាន់ទំព័រ៖