ព្រះត្រៃបិដក ភាគ ៤៧

​អចិរ​វតី​ ​សរភូ​ ​មហី​ ​ទន្លេធំ​ទាំងអស់​នោះ​ ​គង់​នឹង​រីងស្ងួត​ ​មិន​មាន​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​យ៉ាងនេះ​…​ ​គួរ​រួច​ស្រឡះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សម័យ​ដែល​ព្រះអាទិត្យ​ ​ជា​គំរប់​ ​៤​ ​កើតមាន​ប្រាកដ​ ​ដោយ​អំណឹះ​នៃ​កាល​ដ៏​វែង​ម្តង​ ​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះអាទិត្យ​ ​ជា​គំរប់​ ​៤​ ​កើត​ប្រាកដហើយ​ ​ស្រះ​ធំ​ទាំងឡាយ​ណា​ ​(​ក្តី​)​ ​ទន្លេធំ​ទាំងឡាយ​នេះ​ ​គឺ​ទន្លេ​គង្គា​ ​យមុនា​ ​អចិរ​វតី​ ​សរភូ​ ​មហី​ ​រមែង​កើតអំពី​ស្រះ​ធំ​ណា​ ​(​ក្តី​)​ ​ស្រះ​ធំ​ ​និង​ទន្លេធំ​ទាំងអស់​នោះ​ ​ក៏​គោក​រីងស្ងួត​ ​មិន​មាន​ប្រាកដ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ខារ​ទាំងឡាយ​ ​មិន​ទៀង​យ៉ាងនេះ​…​ ​គួរ​រួច​ស្រឡះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាន​សម័យ​ ​ដែល​ព្រះអាទិត្យ​ ​ជា​គំរប់​ ​៥​ ​កើត​ប្រាកដ​ ​ដោយ​អំណឹះ​នៃ​កាល​ដ៏​វែង​ម្តង​ៗ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះអាទិត្យ​ជា​គំរប់​ ​៥​ ​កើត​ប្រាកដហើយ​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​ស្រក​អស់​មួយ​រយ​យោជន៍​ខ្លះ​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​ស្រក​អស់​ ​២រយ​ ​យោជន៍​ខ្លះ​ ​
ថយ | ទំព័រទី ១៨៦ | បន្ទាប់
ID: 636854489233405477
ទៅកាន់ទំព័រ៖