ព្រះត្រៃបិដក ភាគ ៤៧

៣រយ​យោជន៍​ខ្លះ​ ​៤រយ​យោជន៍​ខ្លះ​ ​៥រយ​យោជន៍​ខ្លះ​ ​៦រយ​យោជន៍​ខ្លះ​ ​៧​ ​រយ​យោជន៍​ខ្លះ​ ​ទឹក​រមែង​ដក់​នៅ​ ​ក្នុង​មហាសមុទ្រ​ ​៧​ ​ជំហរ​ដើមត្នោត​ខ្លះ​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​រមែង​ដក់​នៅ​ ​៦​ ​ជំហរ​ដើមត្នោត​ខ្លះ​ ​៥​ ​ជំហរ​ដើមត្នោត​ខ្លះ​ ​៤​ ​ជំហរ​ដើមត្នោត​ខ្លះ​ ​៣​ ​ជំហរ​ដើមត្នោត​ខ្លះ​ ​២​ ​ជំហរ​ដើមត្នោត​ខ្លះ​ ​១​ ​ជំហរ​ដើមត្នោត​ខ្លះ​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​រមែង​ដក់​នៅ​ ​៧​ ​ជំហរ​បុរស​ខ្លះ​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​រមែង​ដក់​នៅ​ ​៦​ ​ជំហរ​បុរស​ខ្លះ​ ​៥​ ​ជំហរ​បុរស​ខ្លះ​ ​៤​ ​ជំហរ​បុរស​ខ្លះ​ ​៣​ ​ជំហរ​បុរស​ខ្លះ​ ​២​ ​ជំហរ​បុរស​ខ្លះ​ ​១​ ​ជំហរ​បុរស​ខ្លះ​ ​ពាក់កណ្តាល​ជំហរ​បុរស​ខ្លះ​ ​ត្រឹម​ចង្កេះ​ខ្លះ​ ​ត្រឹម​ជង្គង់​ខ្លះ​ ​ត្រឹម​ភ្នែកគោរ​ខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​ភ្លៀង​មាន​គ្រាប់​ថ្លោស​ ​ៗ​ ​បង្អោរ​ចុះ​ ​ក្នុង​សរទ​សម័យ​ ​ទឹក​រមែង​ដក់​នៅ​ ​ក្នុង​ស្នាមជើង​គោ​ ​ក្នុង​ប្រទេស​នោះ​ ​ៗ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​ដក់​នៅ​ប៉ុន​ប្រឡង់​ជើងគោ​ ​ក្នុង​ប្រទេស​នោះ​ ​ៗ​ ​ក៏​យ៉ាងនោះ​ដែរ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​លុះ​ព្រះអាទិត្យ​ ​ជា​គំរប់​ ​៥​ ​កើត​ប្រាកដហើយ​ ​ទឹក​ក្នុង​មហាសមុទ្រ​ ​សូម្បី​ត្រឹមតែ​មួយ​ថ្នាំង​នៃ​ម្រាមដៃ​ ​ក៏​មិន​មាន​ឡើយ​។​ ​
ថយ | ទំព័រទី ១៨៧ | បន្ទាប់
ID: 636854489424116385
ទៅកាន់ទំព័រ៖