ព្រះត្រៃបិដក ភាគ ៤៧

ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​អ្នក​ងើប​ធ្ងោល​ ​ហើយ​ឈរ​នៅ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ងើប​ធ្ងោល​ ​ហើយ​ក្រឡេក​រមិលមើល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ងើបឡើង​ដោយ​សេចក្តី​យល់ថា​ ​សេចក្តី​ជឿ​ ​ចំពោះ​កុសលធម៌​ទាំងឡាយ​ ​ជាការល្អ​ ​សេចក្តី​ខ្មាសបាប​ ​ជាការល្អ​ ​សេចក្តី​តក់ស្លុត​ ​ចំពោះ​បាប​ ​ជាការល្អ​ ​សេចក្តី​ព្យាយាម​ ​ជាការល្អ​ ​ការ​ដឹង​ច្បាស់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជាការល្អ​។​ ​បុគ្គល​នោះ​ ​ជា​សោតាបន្ន​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​៣​ ​យ៉ាង​ ​ជា​អ្នកមាន​សភាព​មិន​ធ្លាក់ចុះ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សម្ពោធិ​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ងើប​ធ្ងោល​ ​ហើយ​ក្រឡេក​រមិលមើល​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ងើប​ធ្ងោល​ ​ហើយ​ឆ្លង​ទៅ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ងើបឡើង​ ​ដោយ​សេចក្តី​យល់ថា​ ​សេចក្តី​ជឿ​ ​ចំពោះ​កុសលធម៌​ទាំងឡាយ​ ​ជាការល្អ​ ​សេចក្តី​ខ្មាសបាប​ ​ជាការល្អ​ ​សេចក្តី​តក់ស្លុត​ចំពោះ​បាប​ ​ជាការល្អ​ ​សេចក្តី​ព្យាយាម​ ​ជាការល្អ​ ​ការ​ដឹង​ច្បាស់​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ជាការល្អ​។​ ​បុគ្គល​នោះ​ ​ជាស​ក​ទា​គាមី​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​ទាំង​ ​៣យ៉ាង​ ​ព្រោះ​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ក៏​ស្រាលស្តើង​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់
ID: 636854451394471214
ទៅកាន់ទំព័រ៖