ព្រះត្រៃបិដក ភាគ ៤៧
ពួកសាវកណា មិនដឹងច្បាស់នូវពាក្យប្រៀនប្រដៅ ដោយសព្វគ្រប់ទេ ពួកសាវកនោះ លុះបែកធ្លាយរាងកាយស្លាប់ទៅ ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតា ជាន់បរនិម្មិតវសវត្តី ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតា ជាន់និម្មានរតី ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់តុសិត ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់យាមៈ ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់តាវត្តិង្ស ពួកខ្លះ ទៅកើតជាមួយនឹងពួកទេវតាជាន់ចាតុម្មហារាជិក ពួកខ្លះ ទៅកើតជាមួយនឹងពួកខត្តិយមហាសាល ពួកខ្លះ ទៅកើតជាមួយនឹងពួកញ្រហ្មណមហាសាល ពួកខ្លះ ទៅកើតជាមួយនឹងពួកគហបតិមហាសាល។
ម្នាលភិក្ខុទាំងឡាយ គ្រានោះ គ្រូឈ្មោះសុនេត្តៈ មានសេចក្តីត្រិះរិះ ដូច្នេះថា ហេតុនេះ មិនសមគួរសោះ ដែលអាត្មាអញ ជាអ្នកមានគតិស្មើ ៗ នឹងពួកសាវកក្នុងភពមុខ បើដូច្នោះ មានតែអាត្មាអញ ចំរើននូវមេត្តាឲ្យលើសលុប ជាងបឋមជ្ឈានទៅទៀត។ ម្នាលភិក្ខុទាំងឡាយ លំដាប់នោះ គ្រូឈ្មោះសុនេត្តៈ ចំរើននូវមេត្តចិត្តអស់ ៧ ឆ្នាំ
ID: 636854490347469198
ទៅកាន់ទំព័រ៖