ព្រះត្រៃបិដក ភាគ ៤៧

ចំរើន​នូវ​អំពើ​មិន​មានទោស​ ​រមែង​រក្សាខ្លួន​ឲ្យ​ ​បរិសុទ្ធ​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទី​ ​៤​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មាន​ពួក​ពល​ដ៏​ច្រើន​ ​តែង​នៅ​អាស្រ័យ​គឺ​ ​ទ័ព​ជិះដំរី​ ​ទ័ព​ជិះសេះ​ ​ទ័ព​បររថ​ ​ខ្មាន់ធ្នូ​ ​អ្នក​កាន់​ទង់ជ័យ​ ​(​ដើរមុខ​)​ ​អ្នក​ចាត់​កង់​ទ័ព​ ​អ្នកឲ្យ​នូវ​ស្បៀង​ ​(​ដល់​ពួក​ទាហាន​ក្នុង​សង្គ្រាម​)​ ​ពួក​រាជបុត្រ​ ​អ្នក​ពុះពារ​ ​(​ចូល​ទៅ​ក្នុង​សង្រ្គាម​)​ ​ពួក​ទាហាន​ ​អ្នក​លុកចូល​កាន់​សង្រ្គាម​ ​ពួក​ទាហាន​ ​អ្នក​អង់អាច​ ​ពួក​ទាហាន​ ​អ្នក​ក្លៀវក្លា​ ​ដូចជា​ដំរី​ដ៏​ប្រសើរ​ ​ពួក​ទាហាន​ ​អ្នក​ទ្រង់​នូវ​ផែនក្តារ​ ​(​សម្រាប់​ការពារ​សរ​)​ ​គឺ​ខែល​ ​ពួក​ទាហាន​ ​ជា​កូន​នៃ​ជន​ជា​ទាសៈ​ ​ដើម្បី​គ្រប់គ្រង​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ ​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​អ្នក​ប្រារព្ធ​សេចក្តី​ព្យាយាម​ ​ដើម្បី​លះបង់​នូវ​អកុសលធម៌​ទាំងឡាយ​ ​ដើម្បី​ចំរើន​នូវ​កុសលធម៌​ទាំងឡាយ​ ​ជា​អ្នកមាន​កំឡាំង​ ​មាន​សេចក្តី​ប្រឹងប្រែង​ដ៏​មាំមួន​ ​មិន​ដាក់ធុរៈ​ចោល​ ​ក្នុង​កុសលធម៌​ទាំងឡាយ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​អរិ​យស​សាវក​ ​មាន​សេចក្តី​ព្យាយាម​ ​ទុកជា​ពួក​ពល​ ​រមែង​លះបង់​នូវ​អកុសលធម៌​ ​ចំរើន​នូវ​កុសលធម៌​ ​លះបង់​នូវ​អំពើ​មានទោស​ ​ចំរើន​នូវ​អំពើ​មិន​មានទោស​ ​រមែង​រក្សាខ្លួន​ឲ្យ​បរិសុទ្ធ​។​
ថយ | ទំព័រទី ២០១ | បន្ទាប់
ID: 636854492559065694
ទៅកាន់ទំព័រ៖