ព្រះត្រៃបិដក ភាគ ៤៧

​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទី​ ​៥​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មាន​ឆ្មាំទ្វារ​ ​ជា​បណ្ឌិត​ ​ឈ្លាសវៃ​ ​មាន​ប្រាជ្ញា​ ​ឃាត់​នូវ​ពួក​ជន​ដែល​មិន​ស្គាល់​ ​បើកឲ្យ​ពួក​ជន​ដែល​ស្គាល់​ឲ្យ​ចូល​ ​ដើម្បី​គ្រប់គ្រង​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ជា​អ្នកមាន​សតិ​ ​ប្រកបដោយ​សតិ​ ​និង​ភាពជា​បុគ្គល​ ​មាន​ប្រាជ្ញា​ចាស់​ក្លា​ដ៏​ក្រៃលែង​ ​ជា​អ្នក​រលឹក​បាន​រឿយ​ ​ៗ​ ​នូវ​ការងារ​ដែល​បាន​ធ្វើ​យូរហើយ​ក្តី​ ​និយាយ​យូរហើយ​ក្តី​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​អ្នកមាន​សតិ​ ​ទុកជា​ឆ្មាំទ្វារ​ ​រមែង​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​ ​លះបង់​នូវ​អំពើ​មានទោស​ ​ចំរើន​នូវ​អំពើ​មិន​មានទោស​ ​រមែង​រក្សាខ្លួន​ឲ្យ​បរិសុទ្ធ​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទី​ ​៦​ ​នេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មាន​កំពែង​ដ៏​ខ្ពស់​ផង​ ​ក្រាស់​ផង​ ​បរិបូណ៌​ដោយ​គ្រឿង​អប់​ ​និង​គ្រឿង​លាប​ផង​ ​ដើម្បី​គ្រប់គ្រង​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​ប្រកបដោយ​ប្រាជ្ញា​ជា​គ្រឿង​ចាក់ធ្លុះ​ ​យល់​នូវ​សេចក្តី​ចំរើន​ ​និង​សេចក្តី​វិនាស​ ​ជា​ប្រាជ្ញា​ ​ជា​គ្រឿង​ចាក់ធ្លុះ​ដ៏​ប្រសើរ​ ​ដល់​នូវ​សេចក្តី​អស់​ទៅ​នៃ​ទុក្ខ​ដោយ​ ​ប្រពៃ​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២០២ | បន្ទាប់
ID: 636854492791028962
ទៅកាន់ទំព័រ៖