ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​បរិបូណ៌​ដោយ​ប្រាជ្ញា​ ​ទុកជា​គ្រឿង​អប់​ ​និង​គ្រឿង​លាប​ ​រមែង​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​ ​លះបង់​នូវ​អំពើ​ដែល​មានទោស​ ​ចំរើន​នូវ​អំពើ​ដែល​មិន​មានទោស​ ​រក្សាខ្លួន​ឲ្យ​បរិសុទ្ធ​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទី​ ​៧​ ​នេះ​។​ ​អរិយ​សាវក​ ​ជា​អ្នក​ប្រកបដោយ​ព្រះ​សទ្ធម្ម​ទាំង​ ​៧​ ​យ៉ាងនេះ​ឯង​។​ ​(​អរិយ​សាវក​)​ ​ជា​អ្នក​បាន​តាមប្រាថ្នា​ ​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​នូវ​ឈាន​ទាំង​ ​៤​ ​ដែល​ប្រព្រឹត្តទៅ​ ​ក្នុងចិត្ត​ដ៏​ថ្លៃថ្លា​ ​ជា​គ្រឿង​នៅ​សប្បាយ​ ​ក្នុង​បច្ចុប្បន្ន​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នគរ​នៃ​ស្តេច​ ​ជាទីបំផុត​នៃ​ដែន​ ​មាន​ស្មៅ​ ​និង​ឧស​ ​និង​ទឹក​ដ៏​ច្រើន​ ​ដែល​សន្សំទុក​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដល់​ពួក​ជន​ខាងក្នុង​ ​ដើម្បី​ការពារ​ពួក​សត្រូវ​ខាងក្រៅ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​សាវក​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​បឋមជ្ឈាន​ ​ដើម្បី​សេចក្តី​ត្រេកអរ​ ​ដើម្បី​មិន​តក់ស្លុត​ ​ដើម្បី​នៅ​សប្បាយ​ ​ដើម្បី​ឈម​ចុះ​កាន់​ព្រះ​និព្វាន​ ​ចំពោះខ្លួន​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​
ថយ | ទំព័រទី ២០៣ | បន្ទាប់
ID: 636854492960298643
ទៅកាន់ទំព័រ៖