ព្រះត្រៃបិដក ភាគ ៤៧

 [​៦៥​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​ជា​អ្នក​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញក្ខេត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ប្រកបដោយ​ធម៌​ ​៧​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ជា​អ្នកដឹង​នូវ​ធម៌​ ​១​ ​ដឹង​នូវ​អត្ថ​ ​(​របស់​ធម៌​)​ ​១​ ​ដឹងខ្លួន​ ​១​ ​ដឹង​នូវ​ប្រមាណ​ ​ក្នុង​ ​(​ភោជន​)​ ​១​ ​ដឹង​កាលគួរ​ ​១​ ​ដឹង​បរិសទ្យ​ ​១​ ​ដឹង​បុគ្គល​ដែល​គួរ​គប់​រក​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​ភិក្ខុ​ជា​អ្នកដឹង​នូវ​ធម៌​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​នូវ​ធម៌​ ​គឺ​ ​សុ​ត្តៈ​ ​គេយ្យៈ​ ​វេយ្យាករណៈ​ ​គាថា​ ​ឧទានៈ​ ​ឥតិ​វុត្ត​កៈ​ ​ជាត​កៈ​ ​អព្ភូត​ធម្មៈ​ ​វេ​ទល្លៈ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិន​គប្បី​ដឹង​នូវ​ធម៌​គឺ​ ​សុ​ត្តៈ​…​ ​វេ​ទល្លៈ​ ​ទេ​ ​តថាគត​ ​មិន​គប្បី​ហៅថា​ ​ជា​អ្នកដឹង​នូវ​ធម៌​ ​ក្នុង​បទ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែក​ឯ​ភិក្ខុ​ដឹង​នូវ​ធម៌​គឺ​ ​សុ​ត្តៈ​…​ ​វេ​ទល្លៈ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ហៅថា​ ​អ្នកដឹង​នូវ​ធម៌​ ​ភិក្ខុ​ជា​អ្នកដឹង​នូវ​ធម៌​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​ភិក្ខុ​អ្នកដឹង​នូវ​អត្ថ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​នូវ​អត្ថ​នៃ​ភាសិត​នោះ​ ​ៗ​ ​ថា​ ​
ថយ | ទំព័រទី ២០៦ | បន្ទាប់
ID: 636854493512520229
ទៅកាន់ទំព័រ៖