ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិនដឹង​ប្រមាណ​ ​ក្នុង​ការ​ទទួល​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ទេ​ ​តថាគត​ ​មិន​ហៅថា​ ​អ្នកដឹង​ប្រមាណ​ក្នុង​បទ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ភិក្ខុ​ដឹង​ប្រមាណ​ ​ក្នុង​ការ​ទទួល​ចីវរ​ ​បិណ្ឌបាត​ ​សេនាសនៈ​ ​គិលាន​ប្ប​ច្ច​យ​ភេសជ្ជ​បរិក្ខារ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ហៅថា​ ​អ្នកដឹង​ប្រមាណ​ ​ភិក្ខុ​អ្នកដឹង​ធម៌​ ​ដឹង​អត្ថ​ ​ដឹងខ្លួន​ ​ដឹង​ប្រមាណ​ ​យ៉ាងនេះ​ឯង​។​ ​ចុះ​ភិក្ខុ​អ្នកដឹង​នូវ​កាល​ ​តើ​ដូចម្តេច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ដឹង​នូវ​កាល​ថា​ ​នេះ​ជា​កាលគួរ​រៀន​បាលី​ ​នេះ​ជា​កាលគួរ​សាកសួរ​ ​នេះ​ជា​កាលគួរ​ប្រកប​ ​នេះ​ជា​កាលគួរ​ពួន​សម្ងំ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ភិក្ខុ​មិនដឹង​នូវ​កាល​ថា​ ​នេះ​ជា​កាលគួរ​រៀន​បាលី​ ​នេះ​ជា​កាលគួរ​សាកសួរ​ ​នេះ​ជា​កាលគួរ​ប្រកប​ ​នេះ​ជា​កាលគួរ​ពួន​សម្ងំ​ទេ​ ​តថាគត​មិន​ហៅថា​ ​អ្នកដឹង​កាល​ ​ក្នុង​បទ​នេះ​ឡើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចំណែកខាង​ភិក្ខុ​អ្នកដឹង​នូវ​កាល​ថា​ ​នេះ​ជា​កាលគួរ​រៀន​បាលី​ ​នេះ​ជា​កាលគួរ​សាកសួរ​ ​នេះ​ជា​កាលគួរ​ប្រកប​ ​នេះ​ជា​កាលគួរ​ពួន​សម្ងំ​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ហៅថា​ ​
ថយ | ទំព័រទី ២០៨ | បន្ទាប់
ID: 636854493878511162
ទៅកាន់ទំព័រ៖