ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស មានស្លឹក ៧ ហើយ មិនយូរប៉ុន្មាន មុខជានឹងមានកញ្ចុំនៃស្លឹក និងផ្កា ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានកញ្ចុំនៃស្លឹក និងផ្កា ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស ក៏មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស មានកញ្ចុំនៃស្លឹក និងផ្កាកើតហើយ មិនយូរប៉ុន្មាន មុខជានឹងមានកញ្ចុំនៃស្លឹក និងផ្កា តាំងឡើងផ្សេងៗគ្នា ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើមានកញ្ចុំនៃស្លឹក និងផ្កា តាំងឡើងផ្សេងៗគ្នា ម្នាលភិក្ខុទាំងឡាយ សម័យនោះ ពួកទេវតាជាន់តាវត្តិង្ស មានចិត្តត្រេកអរថា ឥឡូវនេះ ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស មានកញ្ចុំនៃស្លឹក និងផ្កា តាំងឡើងផ្សេងៗគ្នា កើតហើយ មិនយូរប៉ុន្មាន មុខជានឹងមានផ្កាក្រពុំ កើតឡើង ក្នុងកាលឥឡូវនេះ។ ម្នាលភិក្ខុទាំងឡាយ សម័យណា ដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ជាឈើ
ID: 636854508537409603
ទៅកាន់ទំព័រ៖