ព្រះត្រៃបិដក ភាគ ៤៧

​មាន​ផ្កាក្រពុំ​ ​កើតឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ក៏​មានចិត្ត​ត្រេកអរ​ថា​ ​ឥឡូវនេះ​ ​ដើម​រលួសផ្អុង​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​មាន​ផ្កាក្រពុំ​ ​កើតឡើង​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​មុខ​ជា​នឹង​មាន​ផ្កា​បែក​ជា​មាត់ចាប​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ជា​ឈើ​មាន​ផ្កា​បែក​ជា​មាត់ចាប​ ​កើតឡើង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ក៏​មានចិត្ត​ត្រេកអរ​ថា​ ​ឥឡូវនេះ​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​មាន​ផ្កា​បែក​ជា​មាត់ចាប​ ​កើត​ហើយ​ ​មិនយូរ​ប៉ុន្មាន​ ​មុខ​ជា​នឹង​មាន​ផ្ការីក​ស្គុសស្គាយ​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​កាល​ឥឡូវនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​ណា​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​របស់​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ជា​ឈើ​មាន​ផ្ការីក​ស្គុសស្គាយ​ ​ដោយ​អាការ​ទាំងពួង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សម័យ​នោះ​ ​ពួក​ទេវតា​ជាន់​តាវត្តិង្ស​ ​ក៏​មានចិត្ត​ត្រេកអរ​ ​ឆ្អែត​ស្កប់ស្កល់​បរិបូណ៌​ ​ឲ្យ​គេ​បម្រើ​ដោយ​កាមគុណ​ទាំង​ ​៥​ ​ជា​ទិព្វ​ ​អស់​ ​៤​ ​ខែ​ ​ទៀប​គល់​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដើម​រលួសផ្អុង​ ​ជា​បារិច្ឆត្តក​ព្រឹក្ស​ ​មាន​ផ្ការីក​ស្គុសស្គាយ​ ​ដោយ​អាការ​ទាំងពួង​ ​មាន​ពន្លឺ​ផ្សាយ​ចេញទៅ​ ​៥០យោជន៍​ ​ដោយ​ជុំវិញ​ ​
ថយ | ទំព័រទី ២១៤ | បន្ទាប់
ID: 636854508748641685
ទៅកាន់ទំព័រ៖