ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក ព្រោះនឿយណាយចាកបីតិផង។បេ។ ចូលកាន់តតិយជ្ឈាន ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានផ្កាក្រពុំកើតហើយ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក ព្រោះលះបង់នូវសុខផង។បេ។ ចូលកាន់ចតុត្ថជ្ឈាន ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានផ្កាបែកជាមាត់ចាប កើតហើយ។ ម្នាលភិក្ខុទាំងឡាយ សម័យណា អរិយសាវក ធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ ម្នាលភិក្ខុទាំងឡាយ សម័យនោះ អរិយសាវក ដូចជាដើមរលួសផ្អុង ជាបារិច្ឆត្តកព្រឹក្ស របស់ពួកទេវតាជាន់តាវត្តិង្ស ដែលមានផ្ការីកស្គុសស្គាយ ដោយអាការទាំងពួង។ ម្នាលភិក្ខុទាំងឡាយ សម័យនោះ ភុម្មទេវតាទាំងឡាយ ក៏ញុំាងសំឡេងឲ្យលាន់ឮឡើងថា អរិយសាវកដ៏មានអាយុ ឈ្មោះនេះ ជាសិទ្ធិវិហារិករបស់លោកដ៏មានអាយុឈ្មោះនេះ ចេញចាកផ្ទះ ដែលតាំងនៅក្នុងស្រុក ឬនិគមឯណោះ ហើយចូលមកកាន់ផ្នួស បាន
ID: 636854509114352602
ទៅកាន់ទំព័រ៖