ព្រះត្រៃបិដក ភាគ ៤៧
ធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ។ ពួកទេវតាជាន់ចាតុម្មហារាជិកៈ ឮនូវសំឡេងនៃភុម្មទេវតាទាំងឡាយ… ពួកទេវតា ជាន់តាវត្តិង្ស… ពួកទេវតាជាន់យាមៈ… ពួកទេវតាជាន់តុសិត… ពួកទេវតាជាន់និម្មានរតី… ពួកទេវតាជាន់បរនិម្មិតវសវត្តី… ពួកទេវតាជាន់ព្រហ្មកាយិកៈ ញុំាងសំឡេងឲ្យលាន់ឮឡើងថា អរិយសាវកដ៏មានអាយុ ឈ្មោះនេះ ជាសទ្ធិវិហារិករបស់លោកដ៏មានអាយុឈ្មោះនេះ ចេញចាកផ្ទះ ដែលតាំងនៅក្នុងស្រុក ឬនិគមឯណោះ ហើយចូលមកកាន់ផ្នួស បានធ្វើឲ្យជាក់ច្បាស់។បេ។ ព្រោះអស់អាសវៈទាំងឡាយ។ ព្រោះហេតុនោះ សំឡេងក៏ឮផ្សាយឡើងទៅ ដរាបដល់ព្រហ្មលោក ក្នុងខណៈនោះ មួយរំពេចនោះថា នេះជាអានុភាពរបស់ភិក្ខុ ជាព្រះខីណាស្រព។
[៦៧] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ នៅក្នុងទីស្ងាត់ ពួនសម្ងំ ក៏មានចិត្តត្រិះរិះ កើតឡើងយ៉ាងនេះថា ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យអ្វីហ្ន៎ ទើបលះបង់នូវអកុសល ចំរើននូវកុសលបាន។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យព្រះសាស្តា
ID: 636854509349346043
ទៅកាន់ទំព័រ៖