ព្រះត្រៃបិដក ភាគ ៤៧
ទើបលះបង់នូវអកុសល ចំរើននូវ កុសលបាន ភិក្ខុកាលធ្វើសក្ការៈ គោរព អាស្រ័យព្រះធម៌… ព្រះសង្ឃ… សិក្ខា… សមាធិ… អប្បមាទៈ… បដិសន្ថារៈ ទើបលះបង់នូវអកុសល ចំរើននូវកុសលបាន។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា ធម៌ទាំងឡាយ របស់អាត្មាអញនេះ ដ៏បរិសុទ្ធផូរផង់ បើដូច្នេះ មានតែអាត្មាអញ យកធម៌ទាំងនេះ ទៅក្រាបបង្គំទូល ចំពោះព្រះដ៏មានព្រះភាគ កាលបើយ៉ាងនេះ ធម៌ទាំងឡាយរបស់អញនេះ នឹងជាធម៌ដ៏បរិសុទ្ធផង ជាធម៌ដែលបច្ច័យតាក់តែងដ៏បរិសុទ្ធក្រៃពេក យ៉ាងនេះផង។ ដូចជាបុរស បានមាសឆ្តោរដ៏បរិសុទ្ធ ផូរផង់ បុរសនោះ មានសេចក្តីត្រិះរិះយ៉ាងនេះថា មាសឆ្តោររបស់អាត្មាអញនេះ ដ៏បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែអាត្មាអញ យកមាសឆ្តោរនេះ ទៅបង្ហាញដល់ពួកជាងមាស កាលបើយ៉ាងនេះ មាសឆ្តោររបស់អញនេះ តាំងនៅក្នុងចង្រ្កាននៃជាងមាស នឹងជាមាសដ៏បរិសុទ្ធផង ជាមាសដែលជាងតាក់តែង ដ៏បរិសុទ្ធក្រៃពេកផង យ៉ាងណាមិញ។ ធម៌ទាំងឡាយ របស់អាត្មាអញនេះ បរិសុទ្ធ ផូរផង់ បើដូច្នោះ មានតែអាត្មាអញ យកធម៌ទាំងនេះ ទៅក្រាបបង្គំទូល ចំពោះព្រះដ៏មានព្រះភាគ
ID: 636854509538736876
ទៅកាន់ទំព័រ៖