ព្រះត្រៃបិដក ភាគ ៤៧

​កាលបើ​យ៉ាងនេះ​ ​ធម៌​របស់​អញ​នេះឯង​ ​នឹងជា​ធម៌​ដ៏​បរិសុទ្ធ​ផង​ ​ជា​ធម៌​ដែល​បច្ច័យ​តាក់តែង​ ​ដ៏​បរិសុទ្ធ​ក្រៃពេក​ផង​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​លំដាប់នោះ​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ចេញ​ចាក​ការ​ពួន​សម្ងំ​ ​ក្នុង​សាយណ្ហសម័យ​ ​ហើយក៏​ចូល​ទៅ​គាល់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក្រាប​ថ្វាយបង្គំ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ក្រាបបង្គំទូល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ក្នុង​ទីឯណោះ​ ​ខ្ញុំ​ព្រះអង្គ​នៅក្នុង​ទីស្ងាត់​ ​ហើយ​ពួន​សម្ងំ​ ​ក៏​មានចិត្ត​ត្រិះរិះ​កើតឡើង​យ៉ាងនេះ​ថា​ ​ភិក្ខុ​កាល​ធ្វើសក្ការៈ​ ​គោរព​ ​អាស្រ័យ​អ្វី​ហ្ន៎​ ​ទើប​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ភិក្ខុ​កាល​ធ្វើសក្ការៈ​ ​គោរព​ ​អាស្រ័យ​ព្រះ​សាស្តា​ ​ទើប​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​ ​ភិក្ខុ​កាល​ធ្វើសក្ការៈ​ ​គោរព​ ​អាស្រ័យ​ព្រះធម៌​…​ ​ព្រះសង្ឃ​…​ ​សិក្ខា​…​ ​សមាធិ​…​ ​អប្បមា​ទៈ​ ​…​ ​បដិ​សន្ថា​រៈ​ ​ទើប​លះបង់​នូវ​អកុសល​ ​ចំរើន​នូវ​កុសល​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ធម៌​ទាំងឡាយ​ ​របស់​អញ​នេះ​ ​ដ៏​បរិសុទ្ធ​ ​ផូរផង់
ថយ | ទំព័រទី ២១៩ | បន្ទាប់
ID: 636854509715987014
ទៅកាន់ទំព័រ៖