ព្រះត្រៃបិដក ភាគ ៤៧

ដែល​គួរ​ទទួល​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​ដែលគេ​នាំមក​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលី​កម្ម​ ​ដែល​សត្វលោក​ ​គប្បី​ធ្វើ​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ​ពិចារណា​ឃើញថា​មិន​ទៀង​ ​មាន​សេចក្តី​សំគាល់​ថា​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​មិន​ទៀង​ក្នុង​សង្ខារ​ទាំងពួង​ ​ហើយ​កំណត់​ដោយចិត្ត​ ​ស្ទង់​មើល​ដោយ​បញ្ញា​រឿយ​ ​ៗ​ ​មិន​ដាច់​ ​មិន​ឲ្យ​ច្រឡំ​គ្នា​។​ ​ការ​អស់​ទៅ​នៃ​អាសវៈ​ ​និង​ការ​អស់​ទៅ​នៃ​ជីវិត​ ​របស់​បុគ្គល​នោះ​ ​ដំណាលគ្នា​តែម្តង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បុគ្គល​ទី២​ ​ដែល​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​បុគ្គល​ខ្លះ​ក្នុង​លោក​នេះ​ ​ពិចារណា​ឃើញថា​ ​មិន​ទៀង​ ​មាន​សេចក្តី​សំគាល់​ថា​ ​មិន​ទៀង​ ​ដឹង​ច្បាស់​ថា​ ​មិន​ទៀង​ក្នុង​សង្ខារ​ទាំងពួង​ ​ហើយ​កំណត់​ដោយចិត្ត​ ​ស្ទង់​មើល​ដោយ​បញ្ញា​រឿយ​ ​ៗ​ ​មិន​ដាច់​ ​មិន​ឲ្យ​ច្រឡំ​គ្នា​។​ ​បុគ្គល​នោះ​ឈ្មោះ​ ​ថា​អន្ត​រា​បរិនិព្វាយិ(​១​)​ ​ព្រោះ​អស់​សញ្ញោជនៈ​ ​ជា​ចំណែកខាង​ក្រោម​ ​៥​
​(​១​)​ ​បុគ្គល​ណា​ ​បាន​កើត​ក្នុង​សុទ្ធាវាស​ ​ទាំង៥​ ​ណាមួយ​ ​បាន​ដល់​នូវ​អរហត្ត​ ​ក្នុង​ខណៈ​ដែល​ខ្លួន​កើត​ ​ឬក៏​កន្លង​បន្តិច​ ​ឬក៏​ឋិតនៅ​ពាក់កណ្តាល​អាយុ​ ​ពាក្យ​ថា​ ​អន្ត​រា​បរិ​និ​ព្វា​យី​នេះ​ ​ជា​ឈ្មោះ​របស់​បុគ្គល​នោះ​។​
ថយ | ទំព័រទី ២២ | បន្ទាប់
ID: 636854452032657716
ទៅកាន់ទំព័រ៖