ព្រះត្រៃបិដក ភាគ ៤៧
ទើបលះបង់នូវអកុសល ចំរើននូវកុសលបាន។ កាលបើព្រះសាស្តា ទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក្រាបបង្គំទូលព្រះដ៏មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន ធម៌ដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែងដោយសង្ខេបនេះ ខ្ញុំព្រះអង្គយល់សេចក្តី ដោយពិស្តារ បានយ៉ាងនេះ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះមិនគោរពព្រះសាស្តា ជាអ្នកគោរពក្នុងព្រះធម៌ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា មិនគោរពព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា មិនគោរព ក្នុងព្រះធម៌ដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ ជាអ្នកគោរពក្នុងព្រះសង្ឃ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុង ព្រះសង្ឃដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ ជាអ្នកគោរពសិក្ខា ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងសិក្ខាដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា ជាអ្នកគោរព ក្នុងសមាធិដូច្នេះ ហេតុនុ៎ះមិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា
ID: 636854510066517063
ទៅកាន់ទំព័រ៖