ព្រះត្រៃបិដក ភាគ ៤៧
មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងសមាធិដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ ជាអ្នកគោរពក្នុងអប្បមាទៈដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ ភិក្ខុនោះ ឈ្មោះថា មិនគោរព ក្នុងអប្បមាទៈដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ មិនគោរពអប្បមាទៈ ជាអ្នកគោរព ក្នុងបដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ មិនគោរពអប្បមាទៈ ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងបដិសន្ថារៈដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរពក្នុងព្រះសាស្តា ជាអ្នកមិនគោរពព្រះធម៌ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា គោរពព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា គោរពក្នុងព្រះធម៌ដែរ។
ID: 636854510270488730
ទៅកាន់ទំព័រ៖