ព្រះត្រៃបិដក ភាគ ៤៧
បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ ជាអ្នកមិនគោរពក្នុងព្រះសង្ឃ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ ភិក្ខុនោះ ឈ្មោះថា គោរពក្នុងព្រះសង្ឃដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ ជាអ្នកមិនគោរពក្នុងសិក្ខាដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ ភិក្ខុនោះ ឈ្មោះថា គោរពក្នុងសិក្ខាដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា ជាអ្នកមិនគោរព ក្នុងសមាធិដូច្នេះ ហេតុនុ៎ះ មិនមានឡើយ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា ភិក្ខុនោះ ឈ្មោះថា គោរពក្នុងសមាធិដែរ។ បពិត្រព្រះអង្គដ៏ចំរើន ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ ជាអ្នកមិនគោរព ក្នុងអប្បមាទៈដូច្នេះ ហេតុនុ៎ះ មិនមានឡើយ
ID: 636854510447768869
ទៅកាន់ទំព័រ៖