ព្រះត្រៃបិដក ភាគ ៤៧
ម្នាលសារីបុត្ត ពាក្យថា ភិក្ខុនោះ មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ មិនគោរពអប្បមាទៈ ជាអ្នកគោរពក្នុងបដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ ម្នាលសារីបុត្ត ភិក្ខុណា មិនគោរពព្រះសាស្តា មិនគោរពព្រះធម៌ មិនគោរពព្រះសង្ឃ មិនគោរពសិក្ខា មិនគោរពសមាធិ មិនគោរពអប្បមាទៈ ភិក្ខុនោះ ឈ្មោះថា មិនគោរពក្នុងបដិសន្ថារៈដែរ។ ម្នាលសារីបុត្ត ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា ជាអ្នកមិនគោរពក្នុងព្រះធម៌ដូច្នេះ ហេតុនុ៎ះ មិនមានឡើយ ម្នាលសារីបុត្ត ភិក្ខុណា គោរពព្រះសាស្តា ភិក្ខុនោះ ឈ្មោះថា គោរពក្នុងព្រះធម៌ដែរ។បេ។ ម្នាលសារីបុត្ត ពាក្យថា ភិក្ខុនោះ គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ គោរពអប្បមាទៈ ជាអ្នកមិនគោរពក្នុងបដិសន្ថារៈ ដូច្នេះ ហេតុនុ៎ះ មិនមែនជាឋានៈឡើយ ម្នាលសារីបុត្ត ភិក្ខុណា គោរពព្រះសាស្តា គោរពព្រះធម៌ គោរពព្រះសង្ឃ គោរពសិក្ខា គោរពសមាធិ គោរពអប្បមាទៈ ភិក្ខុនោះ ឈ្មោះថា គោរពក្នុងបដិសន្ថារៈដែរ។
ID: 636854510868872955
ទៅកាន់ទំព័រ៖