ព្រះត្រៃបិដក ភាគ ៤៧

ហើយ​ញាស់​ចេញ​មក​ដោយ​ស្រួល​ ​ដូច្នេះ​ក៏ដោយ​ ​ក៏​គង់តែ​កូនមាន់​ទាំងនោះ​ ​មិន​អាច​នឹង​ទំ​លាយ​នូវ​សម្បកពង​ ​ដោយ​ចុង​ក្រចកជើង​ ​ឬ​ដោយ​ចុង​ចំពុះ​ ​ហើយ​ញាស់​ចេញ​មក​ដោយ​ស្រួល​បាន​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ពង​ទាំងនោះ​ ​ដែល​មេមាន់​មិនបាន​ក្រាប​ដោយ​ប្រពៃ​ ​មិនបាន​ធ្វើឲ្យ​កក់ក្តៅ​ដោយ​ប្រពៃ​ ​មិនបាន​ឲ្យ​ជាប់​ក្លិន​វា​ជា​មេ​ ​ដោយ​ប្រពៃ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​មិនបាន​ប្រកប​រឿយ​ ​ៗ​ ​នូវ​ភាវនា​ ​បើទុកជា​មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ចិត្ត​របស់​អាត្មាអញ​ ​គប្បី​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះ​មិន​ប្រកាន់​មាំ​ ​ដូច្នេះ​ក៏ដោយ​ ​ក៏​គង់តែ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​មិន​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះតែ​មិន​ប្រកាន់​មាំ​បាន​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ត្រូវ​និយាយ​ថា​ ​ព្រោះតែ​មិនបាន​ចំរើន​។​ ​ព្រោះ​មិនបាន​ចំរើន​អ្វី​។​ ​ព្រោះ​មិនបាន​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​ ​សម្ម​ប្ប​ធាន​ ​៤​ ​ឥទ្ធិបាទ​ ​៤​ ​ឥន្រ្ទិយ​ ​៥​ ​ពលៈ​ ​៥​ ​ពោជ្ឈង្គៈ​ ​៧​ ​អរិយមគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​បាន​ប្រកប​រឿយ​ ​ៗ​ ​នូវ​ភាវនា​ ​បើទុកជា​មិន​មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា​ ​
ថយ | ទំព័រទី ២២៧ | បន្ទាប់
ID: 636854511234923892
ទៅកាន់ទំព័រ៖