ព្រះត្រៃបិដក ភាគ ៤៧
ធ្វើដូចម្តេចហ្ន៎ ចិត្តរបស់អាត្មាអញ គប្បីផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំ ដូច្នេះក៏ដោយ ក៏គង់តែចិត្តរបស់ភិក្ខុនោះ ផុតស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនប្រកាន់មាំបានដែរ។ ដំណើរនោះ ព្រោះហេតុអ្វី។ ត្រូវនិយាយ ថា ព្រោះតែភិក្ខុបានចំរើន។ ព្រោះបានចំរើនអ្វី។ ព្រោះបានចំរើន សតិប្បដ្ឋាន ៤ សម្មប្បធាន ៤ ឥទ្ធិបាទ ៤ ឥន្រ្ទិយ ៥ ពលៈ ៥ ពោជ្ឈង្គ ៧ អរិយមគ្គប្រកបដោយអង្គ ៨។ ម្នាលភិក្ខុទាំងឡាយ ដូចជាពងមាន់ទាំងឡាយ ៨ក្តី ១០ក្តី ១២ក្តី ពងមាន់ទាំងនោះ ដែលមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ ធ្វើឲ្យជាប់ក្លិនវាជាមេដោយប្រពៃហើយ មេមាន់នោះ បើទុកជាមិនមានសេចក្តីប្រាថ្នាយ៉ាងនេះថា ធ្វើដូចម្តេចហ្ន៎ កូនទាំងឡាយរបស់អញ គប្បីទំលាយសម្បកពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួល ដូច្នេះក៏ដោយ ក៏គង់តែកូនមាន់ទាំងនោះ អាចទំលាយសម្បកពង ដោយចុងក្រចកជើង ឬដោយចុងចំពុះ ហើយញាស់ចេញមកដោយស្រួលបាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ម្នាលភិក្ខុទាំងឡាយ ព្រោះតែពងទាំងនោះ ដែលមេមាន់ក្រាបដោយប្រពៃហើយ ធ្វើឲ្យកក់ក្តៅដោយប្រពៃហើយ
ID: 636854511526060544
ទៅកាន់ទំព័រ៖