ព្រះត្រៃបិដក ភាគ ៤៧

​ឲ្យ​ជាប់​ក្លិន​វា​ជា​មេ​ដោយ​ប្រពៃ​ហើយ​ ​យ៉ាងណាមិញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ដែល​បាន​ប្រកប​រឿយ​ ​ៗ​ ​នូវ​ភាវនា​ ​បើទុកជា​មិន​មាន​សេចក្តី​ប្រាថ្នា​យ៉ាងនេះ​ថា​ ​ធ្វើ​ដូចម្តេច​ហ្ន៎​ ​ចិត្ត​របស់​អាត្មាអញ​ ​គប្បី​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះតែ​មិន​ប្រកាន់​មាំ​ ​ដូច្នេះ​ក៏ដោយ​ ​ក៏​គង់តែ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ផុត​ស្រឡះ​ចាក​អាសវៈ​ទាំងឡាយ​ ​ព្រោះតែ​មិន​ប្រកាន់​មាំ​បាន​ដែរ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ត្រូវ​និយាយ​ថា​ ​ព្រោះតែ​ភិក្ខុ​បាន​ចំរើន​។​ ​ព្រោះ​បាន​ចំរើន​អ្វី​។​ ​ព្រោះ​បាន​ចំរើន​សតិ​ប្ប​ដ្ឋាន​ ​៤​។​បេ​។​ ​អរិយមគ្គ​ប្រកបដោយ​អង្គ​ ​៨​ ​ក៏​យ៉ាងនោះ​ដែរ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ដូច​ជាងឈើ​ ​ឬ​កូនសិស្ស​របស់​ជាងឈើ​ ​យក​ម្រាមដៃ​ ​និង​មេដៃ​ ​ទៅ​ចាប់កាន់​ត្រង់​មៀនកាំបិត​ ​ប៉ុន្តែ​ជាងឈើ​ ​ឬ​កូនសិស្ស​របស់​ជាងឈើ​នោះ​ ​មិនដឹង​យ៉ាងនេះ​ថា​ ​មៀនកាំបិត​របស់​អញ​នោះ​ ​ថ្ងៃនេះ​សឹក​អស់​ប៉ុណ្ណេះ​ ​ឬ​ថ្ងៃម្សិល​ ​សឹក​អស់​ប៉ុណ្ណេះ​ ​ឬក៏​ម្សិលម្ង៉ៃ​ ​សឹក​អស់​ប៉ុណ្ណេះ​ ​ដូច្នេះ​ទេ​ ​លុះដល់​មៀនកាំបិត​នោះ​ ​សឹក​អស់ហើយ​ ​ទើបបាន​ដឹង​ថា​ ​អស់ហើយ​ ​យ៉ាងណាមិញ​ ​
ថយ | ទំព័រទី ២២៩ | បន្ទាប់
ID: 636854511732312341
ទៅកាន់ទំព័រ៖