ព្រះត្រៃបិដក ភាគ ៤៧

។​ ​បេ​។​ ​ឈ្មោះថា​ ​ឧបហ​ច្ច​បរិនិព្វាយិ​(​១​)​ ​ឈ្មោះថា​ ​អ​សង្ខា​របរិនិព្វាយិ​(​២​)​ ​ឈ្មោះថា​ ​សស​ង្ខា​របរិនិព្វាយិ(​៣​)​ ​ឈ្មោះថា​ ​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី​(​៤​)​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​បុគ្គល​ទី៧​ ​ដែល​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​ដែលគេ​នាំមក​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលី​កម្ម​ ​ដែល​សត្វលោក​គប្បី​ធ្វើ​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៧​ ​ពួក​នេះឯង​ ​ដែល​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​ ​គួរ​ទទួល​នូវ​អាគន្តុកទាន​ ​ដែលគេ​នាំមក​ដើម្បី​ភ្ញៀវ​ ​គួរ​ទទួល​នូវ​ទក្ខិណាទាន​ ​គួរ​ដល់​អញ្ជលី​កម្ម​ ​ដែល​សត្វលោក​គប្បី​ធ្វើ​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​
 [​១៧​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ ​៧​ ​ពួក​នេះ​ ​គួរ​ទទួល​នូវ​ចតុប្បច្ច័យ​ ​ដែលគេ​នាំមក​បូជា​។​បេ​។​ ​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​ ​របស់​សត្វលោក​។​ ​
​(​១​)​ ​បុគ្គល​ណា​ ​កន្លង​នូវ​ពាក់កណ្តាល​អាយុ​ ​ហើយ​ដល់​នូវ​អរហត្ត​ ​ក្នុង​សុទ្ធាវាស​នោះ​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឧបហ​ច្ច​បរិ​និ​ព្វា​យី​។​ ​(​២​)​ ​បណ្តា​បុគ្គល​ទាំងនោះ​ ​បុគ្គល​ណា​ ​បាន​ញុំាង​កិលេស​ឲ្យអស់​ទៅ​ ​ដោយ​មិន​មាន​សេចក្តី​ព្យាយាម​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​អ​សង្ខា​របរិ​និ​ព្វា​យី​។​ ​(​៣​)​ ​បុគ្គល​ណា​ ​ញុំាង​កិលេស​ឲ្យអស់​ទៅ​ ​ដោយ​សេចក្តី​ព្យាយាម​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សស​ង្ខា​របរិ​និ​ព្វា​យី​។​ ​(​៤​)​ ​បុគ្គល​ណា​ ​កើត​ក្នុង​សុទ្ធាវាស​ទាំង៤​ ​ខាងក្រោម​ណាមួយ​ ​ហើយ​ច្យុត​ចាក​សុទ្ធាវាស​នោះ​ ​ទៅ​កើត​ក្នុង​អកនិដ្ឋភព​ ​តាមលំដាប់​ ​ហើយ​ដល់​នូវ​អរហត្ត​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ ​ឧទ្ធំ​សោត​អកនិដ្ឋ​គាមី​។​ ​អដ្ឋកថា​។​
ថយ | ទំព័រទី ២៣ | បន្ទាប់
ID: 636854452532306294
ទៅកាន់ទំព័រ៖