ព្រះត្រៃបិដក ភាគ ៤៧
            
        
        
            
            
                
                លុះព្រះដ៏មានព្រះភាគ គង់រួចហើយ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយថា ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ បានឃើញគំនរភ្លើងធំ ឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅដែរឬ។ ព្រះករុណា ព្រះអង្គ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់ហេតុនោះ ថាដូចម្តេច ភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាល សន្ធោសន្ធៅ ហើយនឹងភិក្ខុអង្គុយ ឬដេកឱបខត្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងដ៏ទន់ល្វាសល្វន់ តើរបស់ណាប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុអង្គុយ ឬដេកឱបខន្តិយកញ្ញាក្តី ញ្រហ្មណកញ្ញាក្តី គហបតិកញ្ញាក្តី ដែលមានដៃ និងជើងដ៏ទន់ល្វាសល្វន់នុ៎ះឯង ប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន ឯភិក្ខុអង្គុយ ឬដេកឱបគំនរភ្លើងធំឯណោះ កំពុងឆេះ ភ្លឺច្រាលរន្ទាលសន្ធោសន្ធៅ នុ៎ះជាសេចក្តីទុក្ខវិញទេ។ ម្នាលភិក្ខុទាំងឡាយ តថាគត ប្រាប់អ្នកទាំងឡាយ ម្នាលភិក្ខុទាំងឡាយ តថាគត ពន្យល់អ្នកទាំងឡាយ 
            
            
         
        
            
                ID: 636854512132295219 
                
            
            
                ទៅកាន់ទំព័រ៖