ព្រះត្រៃបិដក ភាគ ៤៧

​ភិក្ខុ​អង្គុយ​ ​ឬ​ដេក​ឱប​គំនរ​ភ្លើង​ធំ​ឯណោះ​ ​កំពុង​ឆេះ​ ​ភ្លឺ​ច្រាល​រន្ទាល​សន្ធោសន្ធៅ​ ​អំពើ​នុ៎ះឯង​ ​ប្រសើរ​ជាង​ភិក្ខុ​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​ ​មានមារយាទ​មិន​ស្អាត​ ​ដែល​គួរ​រលឹក​ដោយ​សេចក្តី​រង្កៀស​ ​បិទបាំង​អំពើអាក្រក់​ ​មិនមែន​សមណៈ​ ​តែ​ប្តេជ្ញា​ខ្លួន​ថា​ជា​សមណៈ​ ​មិនមែន​ព្រហ្មចារី​ ​តែ​ប្តេជ្ញា​ខ្លួន​ ​ថា​ជា​ព្រហ្មចារី​ ​ស្អុយ​ខាងក្នុង​ ​មានចិត្ត​ទទឹក​ដោយ​រាគៈ​ ​ជា​បុគ្គល​មានចិត្ត​ជ្រោកជ្រាក​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះ​ភិក្ខុ​នោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះតែ​អង្គុយ​ ​ឬ​ដេក​ឱប​គំនរ​ភ្លើង​នោះ​ប៉ុណ្ណោះ​ ​ដល់​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​ក៏​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះតែ​អង្គុយ​ ​ឬ​ដេក​ឱប​គំនរ​ភ្លើង​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​ ​មានធម៌​អាក្រក់​ ​មានមារយាទ​មិន​ស្អាត​ ​ដែល​គួរ​រលឹក​ដោយ​សេចក្តី​រង្កៀស​ ​បិទបាំង​អំពើអាក្រក់​ ​មិនមែន​ជា​សមណៈ​ ​តែ​ប្តេជ្ញា​ថា​ជា​សមណៈ​ ​មិនមែន​ជា​ព្រហ្មចារី​ ​តែ​ប្តេជ្ញា​ថា​ជា​ព្រហ្មចារី​ ​ស្អុយ​ខាងក្នុង​ ​មានចិត្ត​ទទឹក​ដោយ​រាគៈ​ ​មានចិត្ត​ជ្រោកជ្រាក​ ​អង្គុយ​ ​ឬ​ដេក​ឱប​ខត្តិយ​កញ្ញា​ក្តី​ ​ញ្រ​ហ្ម​ណ​កញ្ញា​ក្តី​ ​គហបតិ​កញ្ញា​ក្តី​ ​ដែល​មានដៃ​ ​និង​ជើង​ទន់​ល្វាសល្វន់​ ​
ថយ | ទំព័រទី ២៣២ | បន្ទាប់
ID: 636854512303174993
ទៅកាន់ទំព័រ៖