ព្រះត្រៃបិដក ភាគ ៤៧
ម្នាលភិក្ខុទាំងឡាយ ហេតុនោះឯង នាំឲ្យភិក្ខុនោះ បានសេចក្តីវិនាស និងសេចក្តីទុក្ខអស់កាលយូរ លុះបែកធ្លាយរាងកាយ ស្លាប់ទៅ រមែងទៅកើតក្នុងអបាយ ទុគ្គតិ វិនិបាត នរក ទៀត។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយ សំគាល់សេចក្តីនោះ ដូចម្តេច បុរសមានកំឡាំង រុំកួតស្មងទាំងពីរ ដោយខ្សែកន្ទុយសត្វយ៉ាងជាប់ ខ្សែនោះក៏មុតស្បែកសម្បុរថ្ងៃ លុះមុតស្បែកសម្បុរថ្ងៃហើយ ក៏មុតស្បែកខាងក្នុង លុះមុតស្បែកខាងក្នុងហើយ ក៏មុតសាច់ លុះមុតសាច់ហើយ ក៏មុតសរសៃ លុះមុតសរសៃហើយ ក៏មុតឆ្អឹង លុះមុតឆ្អឹងហើយ ក៏ចុចជាប់ទៅនឹងខួរក្នុងឆ្អឹង ភិក្ខុត្រេកអរនឹងការថ្វាយបង្គំ របស់ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ (ទាំងពីរនេះ) ឯណាប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន ភិក្ខុត្រេកអរនឹងការថ្វាយបង្គំរបស់ ខត្តិយមហាសាលទាំងឡាយ ឬញ្រហ្មណមហាសាលទាំងឡាយ ឬក៏គហបតិមហាសាលទាំងឡាយ ការត្រេកអរនឹងគេថ្វាយបង្គំនុ៎ះ ប្រសើរជាង។ បពិត្រព្រះអង្គដ៏ចំរើន បុរសមានកំឡាំង រុំកួតស្មងទាំងពីរ ដោយខ្សែកន្ទុយសត្វយ៉ាងជាប់ ខ្សែនោះ ក៏មុតស្បែកសម្បុរថ្ងៃ។បេ។ ក៏ចុចជាប់ទៅនឹងខួរក្នុងឆ្អឹង ការមុតនុ៎ះ ជាទុក្ខលំបាកវិញទេ។
ID: 636854512539638518
ទៅកាន់ទំព័រ៖