ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពន្យល់​អ្នក​ទាំងឡាយ​ ​បុរស​មាន​កំឡាំង​ ​ហើយ​កួត​ស្មង​ទាំងពីរ​ ​ដោយ​ខ្សែ​កន្ទុយ​សត្វ​យ៉ាង​ជាប់​ ​ខ្សែ​នោះ​ ​ក៏​មុត​ស្បែក​សម្បុរថ្ងៃ​។​ ​បេ​។​ ​ក៏​ចុច​ជាប់ទៅនឹង​ខួរ​ក្នុង​ឆ្អឹង​ ​ការ​មុត​នុ៎ះ​ ​ប្រសើរ​ជាង​បុគ្គល​ទ្រុស្តសីល​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រោះថា​ ​បុរស​នោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះហេតុតែ​រុំ​ ​ហើយ​កួត​នូវ​ស្មង​ទាំងពីរ​ដោយ​ខ្សែ​កន្ទុយ​សត្វ​យ៉ាង​ជាប់​ ​(​ប៉ុណ្ណោះ​)​ ​ដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​មិនទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ព្រោះតែ​រុំ​ ​ហើយ​កួត​នូវ​ស្មង​ទាំងពីរ​ ​ដោយ​ខ្សែ​កន្ទុយ​សត្វ​នោះ​ឡើយ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទ្រុស្តសីល​នោះ​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​ ​ត្រេកអរ​ចំពោះ​ការថ្វាយបង្គំ​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ដោយហេតុ​ណា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នោះ​ ​នាំឲ្យ​ភិក្ខុ​នោះ​ ​បាន​សេចក្តី​វិនាស​ ​សេចក្តី​ទុក្ខ​ ​អស់​កាល​ដ៏​វែង​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ទៀត​។​ ​
ថយ | ទំព័រទី ២៣៤ | បន្ទាប់
ID: 636854512777912146
ទៅកាន់ទំព័រ៖