ព្រះត្រៃបិដក ភាគ ៤៧

​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់​សេចក្តី​នោះ​ថាដូចម្តេច​ ​បើ​បុរស​មាន​កំឡាំង​ ​ពួយ​នឹង​លំពែង​ដ៏​មុត​ ​ដែលគេ​លាប​ដោយ​ប្រេង​ ​ចំ​ដើមទ្រូង​ ​ភិក្ខុ​ត្រេកអរ​នឹង​អញ្ជលិកម្ម​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ឯណា​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​ត្រេកអរ​នឹង​អញ្ជលិកម្ម​ ​របស់​ខត្តិយ​មហាសាល​ទាំងឡាយ​ ​ឬ​ញ្រ​ហ្ម​ណ​មហាសាល​ទាំងឡាយ​ ​ឬក៏​គហបតិ​មហាសាល​ទាំងឡាយ​ ​ការ​ត្រេកអរ​នឹង​អញ្ជលិកម្ម​នុ៎ះ​ ​ប្រសើរ​ជាង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុរស​មាន​កំឡាំង​ ​ពួយ​នឹង​លំពែង​ដ៏​មុត​ ​ដែលគេ​លាប​ដោយ​ប្រេង​ ​ចំ​ដើមទ្រូង​ ​ការ​ពួយ​ចំ​ដើមទ្រូង​នោះ​ ​ជា​ទុក្ខ​លំបាក​វិញ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ប្រាប់​អ្នក​ទាំងឡាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពន្យល់​អ្នក​ទាំងឡាយ​ ​បុរស​មាន​កំឡាំង​ ​ពួយ​នឹង​លំពែង​ដ៏​មុត​ ​ដែលគេ​លាប​ដោយ​ប្រេង​ ​ចំ​ដើមទ្រូង​ ​ដោយហេតុ​ណា​ ​ហេតុ​នោះ​ ​ប្រសើរ​ជាង​ភិក្ខុ​ទ្រុស្តសីល​។​បេ​។​ ​មានចិត្ត​ជ្រោកជ្រាក​នោះ​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុរស​នោះ​ ​ដល់​នូវ​សេចក្តី​ស្លាប់​ ​ឬ​ដល់​នូវ​សេចក្តី​ទុក្ខ​ ​ស្ទើរតែ​នឹង​ស្លាប់​ ​ព្រោះហេតុតែ​ពួយ​នឹង​លំពែង​ដ៏​មុត​ ​ដែល​លាប​ដោយ​ប្រេង​ ​ចំ​ដើមទ្រូង​ប៉ុណ្ណោះ​ ​
ថយ | ទំព័រទី ២៣៥ | បន្ទាប់
ID: 636854512967082966
ទៅកាន់ទំព័រ៖